រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលបានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា មុនតេស្តវិជ្ជមានវីរុសកូវីដ ១៩ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនោះ បានជាសះស្បើយពីជំងឺហើយ ។
នៅក្នុងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តាមរយៈការបង្ហោះលើគេហទំព័រផ្លូវការរបស់លោក Peter Szijjarto បានបញ្ជាក់ថា រូបលោក បានជះសះស្បើយពីជំងឺកូវីដ ១៩ ហើយ ក្រោយការធ្វើតេស្តចុងក្រោយនៅថ្ងៃអង្គារ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយលទ្ធផលគឺអវិជ្ជមាន ។
តាមសំណេរបង្ហោះនោះដែរ លោករដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ ក៏បានធ្វើការអរគុណចំពោះអ្នកដែលបានជួយផ្ដល់កម្លាំងចិត្ត គាំទ្រ និងបារម្ភពីសុខភាពរបស់លោក អំឡុងពេលសម្រាកព្យាបាលវីរុសដ៏កាចសាហាវនេះ ៕