នឹករឭកណាស់! អ្នកនាង ឆោម ឆវិន ស្កាត់ទៅលេងព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង ដល់វត្តម្សិលមិញ…

បន្ទាប់ពីព័ត៌មានល្បីសុសសាយពីព្រះតេជព្រគុណ ឆោម ប៊ុនយ៉ុង កំពុងរស់នៅក្នុងភេទជាព្រះសង្ឃគង់ក្នុងវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន ពិសេសអ្នកគាំទ្រដែលធ្លាប់ស្តាប់ការបកស្រាយចម្រៀងរបស់ព្រះអង្គកាលពីអតីតកាលនោះ ។

ជាមួយនឹងការនឹងការបង្ហាញវត្តមានជាថ្មី ដែលជាការចុះផ្សាយពីវេបសាយ «ប្រជាប្រិយ» បានធ្វើឱ្យមិត្តក្នុងសិល្បៈមួយចំនួនធំបានស្កាត់ទៅលេងជួបសួរសុខទុក្ខព្រះតេជព្រះគុណដល់វត្ត ដោយក្នុងនោះក៏មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ ក៏បានទៅសួរសុខទុក្ខ និង បាននាំយកទេយ្យទានប្រគេនព្រះអង្គផងដែរ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។

អ្វីដែលចាប់អារម្មណ៍នោះ អ្នកនាង ឆោម ឆវិន ដែលជាបងស្រីបង្កើតរបស់ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ង ក៏មានវត្តមានទៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ ។ ការជួបគ្នារវាងបងប្អូនត្រកូល ឆោម ទាំងពីររូបក្នុងពេលនេះ បានធ្វើឱ្យមហាជនមានការរំភើបយ៉ាងខ្លាំង ជាមួយគ្នានោះក៏មានក៏ថតរូបប្រកបដោយភាពកក់ក្តៅ និង ក្តីគោរពផងដែរ ៕

Related posts

Leave a Comment