ភ្ញាក់ផ្អើល! ឌុច លីដា ចូលរោងហើយ បន្ទាប់ពីសម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមសិល្បៈ និង បណ្តាអ្នកគាំទ្រនាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដោយគេបានឃើញគណនី IG របស់លោក ឌី ដានីញ៉ែល ដែលមានឈ្មោះ deedaniel168 បានបង្ហោះរូបភាពមួយចំនួន និង បានសរសេរថា «ពិធីក្រុងពាលី និង សូត្រមន្តរបស់អូន @lida_duch» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពដែលបង្ហោះនោះដែរ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ងាត់ៗស្រាប់តែតារាស្រីរូបនេះបានសម្រេចចិត្តចូលរោងការទាំងមិនបានលេចឮដំណឹងអ្វីទាំងអស់ បន្ទាប់ពីខ្លួនបានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ទៅហើយនោះ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរដល់តារាស្រីរូបនេះផងដែរ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដ៏មានអត្ថន័យនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាសម្រាប់ព័ត៌មានពីពិធីមង្គលការរបស់តារាស្រីរូបនេះ យើងក៏នៅមិនទាន់ដឹងច្បាស់ថា នាងបានរៀបចំ និង ធ្វើឡើងមានលក្ខណៈធំដុំ ឬ អធិកអធមប៉ុនណានោះទេ ដូច្នេះមានតែតាមដានទាំងអស់គ្នាបន្តទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment