ទឹកចិត្តល្អណាស់! សូមសរសើរ ស៊ីន យូប៊ីន បរិច្ចាគលុយជិត ១ ម៉ឺនដុល្លារ ជួយកុមារកម្ពុជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ីន យូប៊ីន គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និង មានចរិតរួសរាយប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែស្រីវ័យក្មេងរូបនេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ តាមរយៈសកម្មភាពជាច្រើនមកហើយកាលពីកន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងបន្ទាប់ពីការបរិច្ចាគថវិកាជួយសង្គមជាតិ ក្នុងគ្រាប្រទេសកំពុងជួបវិបត្តកូវីដ ១៩ និង គ្រោះទឹកជំនន់កាលពីកន្លងទៅនោះ ថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន ក៏បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តទៀត ចូលរួមក្នុងមូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីបុព្វហេតុជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និង ជួយសង្គ្រោះនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកា​ឆ្នាំ ២០២០ កន្លងទៅនេះថា តារាសម្តែង ស៊ីន យូប៊ីន បានចូលរួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបរិច្ចាគនេះដែរ តារាសម្តែង ស៊ីន យូប៊ីន ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានលើកសរសើរពីទឹកចិត្តដ៏ប្រពៃ ដែលតារាសម្តែងរូបនេះតែងតែមាន និង បានផ្តល់ជារឿយៗ ដើម្បីគាំទ្រក៏ដូចជាទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment