ផន សុផារី បង្ហាញរូបភាពគ្រួសារយ៉ាងកក់ក្តៅ មហាជនរំភើបជំនួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតរបស់ ផន សុផារី កាន់តែមានក្តីសុខ ក្រោយពីនាងសម្រាលកូនស្រីទីពីរ ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ហើយថ្មីៗនេះ តួឯកល្ខោនរូបនេះ បានបង្ហាញរូបភាពគ្រួសារតូចរបស់នាងដែលមើល ទៅពិតជាមានសុភមង្គល ពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង ។

បើគិតមកដល់ពេលនេះ ផន សុផារី ទើបសម្រាលកូនស្រីទីពីរប្រមាណជាង ១០ថ្ងៃប៉ុណ្ណោះតែរូប សម្រស់ និងសុខភាពរបស់នាងមើលទៅពិតជាស្រស់ស្រាយ ព្រមទាំងមាំទាំជាខ្លាំង។ មិនតែប៉ុណ្ណោះ នាងថែមទាំងចេញមុខឡាយវីដេអូលក់ផលិតផលរបស់នាងតាមអនឡាញទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផន សុផារី បានធ្វើឱ្យ អ្នកគាំទ្រលាន់មាត់សរសើរនៅពេលដែលឃើញរូបភាពគ្រួសារតូចរបស់នាង ដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ហើយត្រេកអរជំនួសដែល ស្រីស្អាតរូបនេះ មានស្វាមីល្អ និង មានកូនៗគួរឱ្យស្រឡាញ់បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីតួឯកល្ខោន ដែលមានសម្រស់ស្រស់ស្អាត ផន សុផារី ក៏ត្រូវបានមហាជនចាត់ទុកថាជាអ្នកសិល្បៈ ដែលមានជីវិតគ្រួសារគំរូ ដែលជារឿយៗគេតែងឃើញនាងចែករំលែករូបភាពជាលក្ខណៈឯកជន និង ចំណេះដឹងផ្សេងៗ នៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment