ភ្នំពេញ ៖ អ្នកជំនួញកំពុងមានប្រជាប្រិយភាពនេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពសប្បុរសធម៌ ដែលអ្នកនាងតែងបង្ហាញលើបណ្ដាញសង្គមមិនដែលលុះថ្ងៃនោះ ។ ជាមួយនឹងភាពជោគជ័យលើអាជីវកម្មយ៉ាងសម្បើមនេះ ទ្រី ដាណា និង ស្វាមី កើបបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដែលនាំឱ្យក្លាយជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនគួរឱ្យកត់សម្គាល់ ។ពីអ្នកជំនួញ លើអនឡាញម្នាក់
បន្តភាពជោគជ័យរហូតមានទុនរាប់ម៉ឺនដុល្លារបើកហាងពេជ្រដ៏ធំមួយនៅភ្នំពេញ អ្នកនាង ទ្រី ដាណា កំពុងមាន ឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ។ថ្មីៗនេះ ទ្រី ដាណា ទើបតែបង្ហាញនូវភូមិគ្រឹះដ៏ស្កឹមស្កៃមួយដែលទើបកំពុងដំណើរការសាងសង់ បើតាមការប៉ាន់ស្មានទាំងការតុបតែងលម្អ ទាំងរថនាបថ ខាងក្នុង និងខាងក្រៅភូមិគ្រឹះនេះ មានតម្លៃមិន ក្រោមលានដុល្លារឡើយ ។ ស្រាប់តែថ្មីៗនេះទៀតអ្នកម៉ាក់វ័យក្មេងនេះ បានបង្ហាញរថយន្តស៊េរីទំនើប Lamborghini Urus ដល់ទៅពីរគ្រឿងបញ្ឃរនៅមុខហាងជ្រងោរៗ ។
បើសរុបរថយន្តសេរីទំនើបដែលអ្នកនាង ទ្រី ដាណា កំពុងកាន់កាប់ក្នុងពេល បច្ចុប្បន្នដែលមហាជនបានកត់សម្គាល់តាមការបង្ហាញនោះមានដូចជា៖ Rolls-Royce ចំនួនពីរគ្រឿង រថយន្ត Lamborghini Urus ពីរគ្រឿង រថយន្ត Lexus 570 មួយគ្រឿង និង Land Cruiser 2020 ចំនួន ១ គ្រឿង យ៉ាងណាមិញថ្ងៃនេះអ្នកនាង ទិញចូលមួយគ្រឿងទៀតហើយ រថយន្តទំនើប Lexus ក្នុងនោះស្វាមីអ្នកនាង បានបង្ហោះសារថា សូមសេចក្តីសុខ ហេង ហេង សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក