ហ្វេសប៊ុក ៖ មហាជនជាច្រើនមានការសោស្តាយជាខ្លាំង ក្រោយយុវជនដែលជាអ្នកស្ម័គ្រចិត្តម្នាក់ ខណៈកំពុងបើកម៉ូតូទៅជួយសម្រួលរថយន្តសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺនោះ ស្រាប់តែទាក់ដៃចង្កូតដួលចូលក្រោយមហាយឡេឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល២A-៨៩៦៦ បណ្ដាលឱ្យដួលបោ កក្បា លស្លា ប់ក្រោយបញ្ជូលដល់មន្ទីរពេទ្យបង្អែកខណ្ឌ។ ដោយឡែក ហេ តុកា រ ណ៍នេះ បានកាលវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ឯក សារ៉ន អធិការរងទទួលផែនច រា ច រ ណ៍ខណ្ឌ បានឱ្យដឹងថា ស ពជ ន រ ងគ្រោះមានឈ្មោះ ចក់ ទី អាយុ ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងនោះដែរ មិត្តភក្តិជ ន រ ងគ្រោះ បានឱ្យដឹងថា ជ ន រ ងគ្រោះបានជិះម៉ូតូយ៉ាងលឿន
ដើម្បីជួយសម្រួលច រា ចរ ណ៍រថយន្តសង្រ្គោះមកពីខេត្ត ចូលរាជធានីភ្នំពេញ ហើយក៏ទា ក់ដៃចង្កូតជាមួយរថយន្តសង្រ្គោះ ដួលហើយអូសចូលរថយន្ត១គ្រឿងទៀត ដែលបើកបញ្ច្រាស់ទិសដៅគ្នាចូលក្រោមរថយន្តភ្លាមៗ ក៏បានហៅរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកខណ្ឌ មកដឹកយកទៅព្យាបាលតែអកុសល ជ ន រ ងគ្រោះបានស្លា ប់ពេលដល់មន្ទីរពេទ្យបង្អែក។ បើតាមមិត្តភក្តិជ ន រ ងគ្រោះជាក្រុមស្ម័គ្រចិត្ត ឱ្យតែឃើញរថយន្តសង្រ្គោះមិនថា មកពីខេត្ត ឬក្នុងក្រុងទេ ក៏ទំនាក់ទូរស័ព្ទហៅគ្នា ដើម្បីជិះម៉ូតូនៅពីមុខរថយន្តសង្រ្គោះ ដើម្បីសម្រួលច រា ច រណ៍ ដោយមិនគិតពីថវិកានោះទេ ជាទឹកចិត្តថាបងប្អូនគេ ឬយើងដែលត្រូវប្រញាប់ទៅសង្រ្គោះអាយុជីវិត។ យ៉ាងណាមិញ នគរបាលបានបញ្ជាក់ដែរថា ជារឿយៗ
ពិតជាឃើញមានអ្នកជិះតាមរថយន្តសង្រ្គោះមែន ហើយគោលដៅនគរបាលពេលខ្លះបានហៅឃា ត់សួរដោយសារម៉ូតូរបស់ស៊ីផ្លេ ឮខ្លាំងពេកខុសពីស៊ីផ្លេម៉ូតូ និងស្មា នតែក្រុមគ្រួសារអ្នករ ងគ្រោះតែពេលសួរនាំថា មិនមែនសាច់ញាតិគ្រាន់តែចង់ជួយឱ្យរថយន្តសង្រ្គោះទៅបានលឿនប៉ុណ្ណោះ។ តែនគរបាលបានអប់រំញឹកញាប់ដោយសារនគរបាលលើកពីច្បាប់ច រា ច រ ណ៍ថា យើងធ្វើបែបនេះខុសហើយ និងហានីភ័ យគ្រោះថ្នា ក់រ បួ ស ឬអាចស្លា ប់ដល់ខ្លួនយើង និងអ្នកដ៏ទៃដោយសារ យើងបើកលឿនចៃដន្យមានម៉ូតូរថយន្តបើកឆ្ល ងកា ត់មិនគ្រោះថ្នា ក់
ឬចៃដន្យនៅពីមុខរថយន្តសង្រ្គោះយើងចាប់ហ្វ្រាំងលឿនរថយន្តអាចហ្វ្រាំងទា ន់ដែរ ឬទេ។ ដោយឡែក ចំពោះករ ណីគ្រោះថ្នា ក់ច រាច រ ណ៍ខាងលើ បានប្រគល់ទៅការិយាល័យនគរបាលច រា ចរណ៍ផ្លូវគោ ក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយករថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ រថយន្តហាយឡេឌ័រ បុរសឈ្មោះ នួន សុភ័ក្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤១៦ ផ្លូវជាតិលេខ១ ភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងចាំធ្វើការដោះស្រាយជាក្រោយបន្តទៀត៕ ប្រភព៖ខ្មែរឃ្លោបល