ក្តៅៗ ព្រឹកនេះ កម្ពុជារកឃើញស្រ្តីខ្មែរ ១ នាក់ទៀតហើយ ឆ្លងកូវីដ ១៩ ធ្វើដំណើរពីអាមេរិក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ១ នាក់ទៀតហើយ លើស្រ្តីជនជាតិខ្មែរ អាយុ ៤៩ ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបន្តជើងហោះហើរនៅកូរ៉េខាងត្បូង និង បានមកដល់កម្ពុជា នៅថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមាននៃកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។ ដោយឡែក នៅព្រឹកនេះដដែល កម្ពុជាពុំទាន់មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ទៀតនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកត្រឹមព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៣០៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៩១ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១៣ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts

Leave a Comment