ឯងល្មមហត់ហើយកូវិដអើយ!! ថ្ងៃទី ១៧ វិច្ឆិកានេះ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំ ដែលកូវីដ១៩ យាយីពិភពលោក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​របាយការណ៍​ពី​សារព័ត៌មាន The Guardian ករណី​ឆ្លង​កូវីដ ១៩ ដំបូង​បំផុត​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ប្រកាស​រក​ឃើញ​នៅ​ក្នុង​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ហើយបើ​គិត​មក​ត្រឹម​ថ្ងៃ​នេះ គឺ​រយៈពេល ១ ឆ្នាំ​ពេញ​តែម្ដង ដែល​វីរុស​រាតត្បាត​ជា​សកល​នេះ នៅ​បន្ត​យាយី​បណ្ដា​ប្រទេស​លើ​ពិភពលោក​គ្មាន​អន់​ថយ​បន្តិច​សោះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិន្នន័យ​បង្ហាញ​ដោយ​សារព័ត៌មាន South China Morning Post បាន​បង្ហាញ​ថា ករណី​ឆ្លង​ដំបូង​បំផុត​នៃ​វីរុស​កូវីដ ១៩ នេះ កើត​មាន​ឡើង​លើ​បុរស​វ័យ ៥៥ ឆ្នាំ មក​ពី​ខេត្ត Hubei ដោយ​មួយ​ខែ​ក្រោយ​មក ក៏​មាន​ករណី​ឆ្លង​ថ្មី​ពី ១ នាក់ ទៅ ៥ នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀងរាល់​ថ្ងៃ រហូត​មក​ត្រឹម​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០១៩ ប្រទេស​ចិន រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កើន​ដល់ ៦០ ករណី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​កូវីដ ១៩ ដែល​ចាត់​ទុក​ជា​វីរុស​រាតត្បាត​ជា​សកល បាន​នៅ​បន្ត​រីករាលដាល​ខ្លាំង​ពាសពេញ​ពិភពលោក ដោយ​ក្នុង​នោះ សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ ដែល​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក ជាមួយ​ចំនួន​សរុប ១១ ៥៣៨ ២៨០ នាក់ ។ គិត​មក​ត្រឹម​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ទូទាំង​ពិភពលោក បាន​កើន​ដល់ ៥៥ ៣៦៦ ៩៥៩ នាក់ និង​មាន​ជន​រងគ្រោះ​ចំនួន ១ ៣៣២ ៥៧៧ នាក់​បាន​ស្លាប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment