ស្គាល់ម្ចាស់ឡានហើយ!! ពេលនេះស្នងការដ្ឋាននគរបាលខេត្តកំពត អញ្ជើញម្ចាស់រថយន្តបុកស្ដ្រីពោះធំ មកដោះស្រាយឱ្យឆាប់បំផុត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មានរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឱ្យមហាជនតក់ស្លុត និង រន្ធត់ជំនួសជនរងគ្រោះ ដែលគ្រោះថ្នាក់មួយនេះ កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៩ និង​១០ ស្ថិត ត្រង់ចំណុច ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរជ័យ រវាង​ម៉ូតូ និង​រថយន្ត កាល​ទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា ម្ចាស់​រថយន្ត​ ដែលបង្ករគ្រោះថ្នាក់ បានជិះឡានម៉ាក Ford Ranger Pick Up ស្លាក​លេខ ភ្នំពេញ​-២២៣៥ ។​ រីឯ​ ម៉ូតូ​ជនរងគ្រោះ​ម៉ាក HONDA Dream C125 ពណ៍ ខ្មី ពាក់​ស្លាក​លេខ 1O-5154 កំពត មាន​ឈ្មោះ ដេ​ន ប៊ុនធឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ ស្រែ​ត្រែង ឃុំ វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត រងរបួស​ស្រាល។ ចំពោះម៉ូតូ​ខូចខាត​កម្រិត​ស្រាល និង​មាន​អ្នក​រួមដំណើរ​ចំនួន ​២​ នាក់ គឺ​១- ឈ្មោះ ម៉ន ស្រីអូន ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ជើង​ស្តាំ និង​ ២- ឈ្មោះ នេន វិសាល ភេទ​ប្រុស​អាយុ​៣​ឆ្នាំ ត្រូវជា​កូន រងរបួស​ស្រាល​។ ចំណែកឯ អ្នក​បើក​បររថ​យន្ត​បង្ករហេតុ បាន​បើក​រត់​គេច​ខ្លួនបាត់ តែ​បាន​ជ្រុះ​ស្លាក​លេខ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ យោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ បានបង្ហោះថា លេចឮព័ត៌មាន​ពី​ ជនរងគ្រោះ​ថា​ មានលេខ​ទូរស័ព្ទ​ ០៧៨​ ៤០​ ៤០​ ២៤​ បាន​ទូរស័ព្ទ​មកគាត់ ដោយអះអាងថា​ ខ្លួន​ជាតំណាង​ម្ចាស់​រថយន្ត​ Ford Pick Up ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ដោយបានប្រាប់​គ្រួសារ​ជនរងគ្រោះ​ថា​ រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ មិនបាច់​ទៅដោះស្រាយដល់​ស្រុកទេ​ ដោះស្រាយត្រឹមឃុំបានហេីយ​ យកស្លាកលេខ​ឡានមកអោយ​គេ​ គេបង់លុយ​ ១លានរៀល​ អោយទៅ​មេីល​ជំងឺ​ ដេីម្បី​ បញ្ចប់​រឿង​ ។ ម្ចាស់​ទូរស័ព្ទ​នោះ​ បាន​ព្រមាន​គ្រួសារ​ជនរងគ្រោះ​ថា​ បេីមិនយកលុយ​ ១លាន​ ដេីម្បី​បញ្ចប់​រឿង​ទេ​ គេសុខចិត្ត​យកលុយទៅ​តំកល់​នៅ​ តុលាការ​ចោល​ ហេីយ​មិនសងទេ​ ចង់ប្ដឹងយ៉ាងម៉េចក៏ប្ដឹងទៅ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment