ច្រើនណាស់លោកអើយ!! ក្តៅៗ មានមនុស្ស ១៦៤ នាក់បានរួមដំណើរជាមួយបុរជនជាតិខ្មែរ-អាមេរិកកាំងផ្ទុកកូវីដ១៩ ក្រសួងប្រកាសព្រឹកមិញនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន ១ នាក់ទៀតហើយ លើបុរសជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៦ ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជា នៅថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមាននៃកូវីដ១៩ ។ បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្នុងជើងយន្តហោះ ដែលបុរសជនជាតិខ្មែរ-អាមេរិកកាំងផ្ទុកកូវីដ១៩ ខាងលើជិះនោះ គឺមានអ្នកដំណើរចំនួន ១៦៤ នាក់ ផ្សេងទៀត បានរួមដំណើរជាមួយ ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តលើវត្ថុសំណាកលើកទី១ របស់ពួកគេទាំង ១៦៤ នាក់ នោះ គឺអវិជ្ជមាននៃវីរុសកូវីដ១៩ទាំងអស់ ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នងចំនួន ១០នាក់ និងនៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ ១៥៤ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកត្រឹមព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ៣០៣ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៩១ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១២ នាក់ ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment