អបអរសាទរ!! ឯកឧត្តម សួស យ៉ារ៉ា ដែលឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានជាសះស្បើយហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ ១៩ ថ្មីចំនួន ១ នាក់ទៀតហើយ លើបុរសជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៦ ឆ្នាំ និង បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅព្រឹកនេះដដែល កម្ពុជាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ២ នាក់ទៀតផងដែរ ដោយនៅក្នុងនោះគឺមានស្រ្តីជនជាតិខ្មែរ អាយុ ៣១ ឆ្នាំមកពីជប៉ុន ១ នាក់ និង ឯកឧត្ដម សួស យ៉ារ៉ា ដែលជាអ្នកប៉ះពាល់ផ្ទាល់នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា ១ នាក់ទៀត បន្ទាប់ពីទទួលលទ្ធផល «អវិជ្ជមាន» ចំនួន ២ លើក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកត្រឹមព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៣០៣ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៩១ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១២ នាក់ ។ ដោយឡែកសម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ៤ នាក់នោះ បានជាសះស្បើយចំនួនម្នាក់ហើយ គឺឯកឧត្តម សួស យ៉ារ៉ា ដោយនៅសល់ចំនួន ៣ នាក់ទៀត ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment