អាណិតណាស់លោកអើយ!! កម្សត់ពេកហើយ ដាច់បាយច្រើនថ្ងៃ ហេវពេកទៅសុំនំគេសែនមុខហាងមកហូប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកគេ ឪពុកយើង បងគេ បងយើង ខំមកធ្វើការឱ្យគេ ក្រែងបានលុយផ្គត់ផ្គងគ្រួសារ និងចញ្ចឹមក្រពះខ្លួនឯង តែមកធ្វើការប៉ះថៅកែបោកប្រាស់មិនព្រមបើកលុយ ដោយសារតែឃ្លានក៏ដាច់ចិត្តសុំនំ ដែលគេសែនមុខហាងមកហូបដើម្បីបំពេញក្រពះ រំងាប់សេចក្តីស្រេកឃ្លានទាំងទឹកមុខស្រពោន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភព គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេង បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានបងប្រុសកម្សត់ម្នាក់ បានចូលមកសុំនំសែន មុខហាងរបស់ លោក តែគាត់អត់ហ៊ានយកនំសែន ដែលដាក់ចោលនៅមុខហាងរបស់លោកឡើយ បន្ទាប់មកបុរសកំសត់ខាងលើ ក៏ដើរចូលទៅក្នុងហាងរបស់លោក សុំនំដែលសែននៅខាងមុខហាងដើម្បីហូបចម្អែតក្រពះ ជាមួយនឹងទឹកមុខស្រេកឃ្លាន ព្រោះមិនដឹងថាកាត់អត់បានហូបបាយប៉ុន្មានថ្ងៃហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក តាំង គឹមឡេង ដដែលបានឱ្យដឹងថា បុរសកម្សត់ខាងលើ បានទៅធ្វើការងារជាសន្តិសុខឱ្យគេ ចំនួន ១ ខែ តែត្រូវថៅកែបោកប្រាស់មិនព្រមបើកលុយឱ្យខ្លួននោះឡើយ ហើយបច្ចុប្បន្នបុរសនេះ ត្រូវបានយុវជន តាំង គឹមឡេងទទួលធ្វើជាសន្តិសុខប្រចាំមុខហាងរបស់លោកហើយដើម្បីជួយសង្រោះ និងផ្តល់ការងារជូនគាត់ធ្វើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេង​បានរៀបរាប់ថា «គាត់មកសុំនំសែនមុខហាង​ គាត់អត់ហ៊ានយកទេខ្លាច​ ដើរចូលក្នុងសុំនំព្រោះគេបោកគាត់អោយធ្វើសន្តិសុខ ១ ខែពុំបើកប្រាក់ខែជូន​ ខ្ញុំក៏មើលទឹកមុខហើយអោយគាត់ធ្វើសន្តិសុខហាងខ្ញុំប៉ុន្តែក៏បានបញ្ជាក់គាត់ថាបើស្មោះត្រង់នៅជាមួយគឺខ្ញុំជួយគ្រប់​ តែបើដូចអ្នកមុនគឺធ្វើទៅតាមផ្លូវច្បាប់ » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment