គាំទ្រ អំពើល្អមិនសាបសូន្យ!! ទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះប្អូនប្រុស ដែលជើងដាក់ដែកហើយ លោកស្រី ជូនថវិកាដល់គាត់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនមហាជន ប្រាកដជាស្គាល់យ៉ាងច្បាស់ ពីវត្តមានរបស់លោកស្រី ទ្រី ដាណា ដែលជាអ្នកលក់ផលិតផល អនឡាញដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំផងដែរ។ អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀត គឺលោកស្រី និងស្វាមី បានដើរជួយដល់បងប្អូនទីទាល់ក្រ ជាច្រើន រួចមកហើយ ។ ទង្វើរ និងទឹកចិត្តមួយនេះ បានធ្វើឲ្យលោកស្រី និងស្វាមី ទទួលបានការគោរពស្រលាញ់ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទាំងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានធ្វើដំណើរ ទៅសួរសុខទុក្ខរបស់បងប្រុសម្នាក់និងបងស្រី ពីរនាក់ប្តីប្រពន្ធ ដែលបានអំពាវនាវ សូមការជួយពីសំណាក់លោកស្រីដោយផ្ទាល់ ឲ្យជួយដល់ដោះដែកដែលនៅលើជើងស្វាមីរបស់គាត់ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃនេះលោកស្រី ទ្រី ដាណា បាននាំយកស្បៀងអាហារទៅជូនដល់បងស្រី ព្រមទាំងជូនថវិការដល់បងស្រី ចំនួន ២ពាន់ដុល្លារ ដើម្បីយកទៅព្យាបាលជើង និងទុកផ្គត់ផ្គង់គ្រួសាររបស់គាត់។ លោកស្រី ទ្រី ដាណា បានឲ្យដឹងថា “ថ្ងៃនេះនាងខ្ញុំនិងពូម៉ៅបានមកដល់ផ្ទះប្អូនប្រុសដែលជាប់ជើងដែកហើយនៅកំពង់ធំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងស្រី ពិតជាមានអារម្មណ៍រំភើប ជាខ្លាំង ពេលបានជួបជាមួយលោកស្រី ទ្រី ដាណា និងស្វាមី ។ បងស្រី មិនដឹងរកពាក្យអ្វី មកថ្លែង បាននោះទេ មានតែពាក្យជូនពរឲ្យលោកស្រី ទ្រី ដាណា ស្វាមី ព្រមទាំងក្រុមគ្រួសារ ជួបតែសំណាងល្អ រកស៊ីមានបាន ដើម្បីជួយដល់បងប្អូនទីទាល់បន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment