បើគាំទ្រជួយស៊ែរផង​បងប្អូន!! ប្រពៃណាស់ កសិករខ្មែរយើងប្រកាស ឈប់ប្រើជីវៀតណាមហើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង ដោយងាកមកប្រើជីធម្មជាតិវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាកសិករខ្មែរប្រកាសឈប់ប្រើជីគីមីវៀតណាម…បងង្អូនប្រជាកសិករដែលប្រកបរបរដាំដំណាំបន្លែជាអាជីព បានបញ្ឈប់ការប្រើប្រាស់ជីគីមីនាំចូលពីប្រទេសវៀតណាម ហើយ ដោយងាកមកប្រើប្រាស់ធម្មជាតិវិញ។តាមប្រភពបានឲ្យកម្ពុជាថ្មី ដឹងថា កសិករដែលប្រកបអាជីពដាំបន្លែបាននាំគ្នា ប្រើប្រាស់ជីធម្មជាតិវិញ ហើយដំណាំបន្លែ ទៀតសោត ក៏បានលូតលាស់ល្អព្រមទាំងមានការគាំទ្រពីអ្នកស្រុកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុន គុន កសិករដាំបន្លែនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យកម្ពុ ជាថ្មីដឹងថា សព្វថ្ងៃនេះ ប្រជាកសិករដាំបន្លែបានងាកមកប្រើជីធម្មជាតិវិញ ព្រោះដំណាំទាំងអស់គឺអ្នកភូមិក៏មកទិញ ដល់ចំការយកទៅធ្វើម្ហូបទៀតផង។បងប្រុសបន្តថា ជីធម្មជាតិ ដែលយកមកដាក់លើដំណាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ ដើមកន្ទ្រៀងខែត លាយជាមួយអាចម៍រណា។ ជីធម្មជាតិបែបនេះងាយស្រួលនឹងរក ព្រោះ ស្ថិតនៅក្នុងភូមិ។ ចំណែកអាចម៍រណាគឺទិញ នៅតាមកន្លែងធ្វើតុនិងទូ។កសិករផ្សេងមួយរូបទៀត លោក ដូង ផន ជាអ្នកដាំបន្លែនៅក្នុងសង្កាត់ព្រែកថ្មី បានប្រាប់កម្ពុជាថ្មីថា ជីធម្មជាតិដែលកសិករនៅ សង្កាត់ព្រែកថ្មី យកមកដាក់បន្លែគឺផលិតពីដើមកំផ្លោក លាយជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយលាមកគោ ឬលាមកសត្វប្រជៀវ។ ជីនេះគឺ ពេញនិយមសម្រាប់អ្នកដាំបន្លែស្ពៃ ត្រកួននិងខាត់ណា ។ ហើយជីធម្មជាតិមានការលូតលាស់យឺតមិនដូចជីគីដាក់ ភ្លាមលូតភ្លាម ប៉ុន្តែទុកយូរមិនបានព្រោះឆាប់រលួយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment