ក្តៅៗ នៅព្រឹកនេះ រកឃើញបុរសអាមេរិកកាំងម្នាក់ផ្ទុកកូវីដ ១៩ មកពីសហរដ្ឋអាមេរិក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ១ នាក់ទៀតហើយ លើបុរសជនជាតិអាមេរិកកាំង អាយុ ៦៩ ឆ្នាំ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលបានមកដល់កម្ពុជានៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណារបស់បុគ្គលនេះ គឺវិជ្ជមាននៃកូវីដ ១៩ ។ បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកត្រឹមព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៣០២ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៨៩ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១៣ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts

Leave a Comment