នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ផ្លូវមួយដែលស្ថិតនៅតំបន់ការទូត Braidhara ក្នុងទីក្រុងដាក្កា ប្រទេសបង់ក្លាដែស ដែលមានឈ្មោះដើម “Park Road” ត្រូវបានសម្ភោធប្តូរឈ្មោះជាផ្លូវការទៅជា “King Norodom Sihanouk Road”។
«វិថីនរោត្ដមសីហនុ» ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយខាងលើនេះ
ដំបូងឡើយផ្លូវខាងលើនេះ មានឈ្មោះថា «Park Road» ដែលស្ថិតនៅតំបន់ការទូត Baridhara ក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដេស។ ក្រោយមកទៀត ដោយមានការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ទើបបានជាបង់ក្លាដេស សម្រាប់ប្ដូរឈ្មោះផ្លូវនេះ ទៅជាវិថីនរោត្ដមសីហនុ” វិញ ដើម្បីរឹតចំណងរវាងប្រទេសទាំងពីរ៕