រំភើបជំនួស!! ដោយពេញចិត្តនូវស្នាដៃនៃការថតរូប របស់បងប្រុសម្នាក់នេះ លោកស្រី ទ្រី ដាណា បានផ្តល់ប្រាក់លើកទឹកចិត្តគាត់រហូតដល់ទៅ….

ពិតណាស់ក្មេងប្រុស ពេជ្រ ធារ៉ា គឺជាក្មេងប្រុសម្នាក់ដែលមានចិត្តក្លាហាននិងតស៊ូខ្លាំងណាស់ ក្មេប្រុសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានមើលរូបថតរបស់គេពេលកំពុងតែប្រណាំកង់នៅក្នុងកម្មពិធីមួយដែលមានមនុស្សចូលរួមជាច្រើនកុះករ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញចំពោះរូបថតរបស់ក្មេងប្រុសខាងលើនេះបានបង្ហាញឲ្យឃើញថារូបគេបានពាក់អាវរយីក រយាក បែកញើសសស្រាក់ ខំធាក់កង់កញ្ចាស់របស់ខ្លួនដើម្បីប្រគួតប្រជែងជាមួយនិងគូប្រគួតដែលមានកង់ល្អៗនៅលើទីលាន ស្បែកជើងក៏គ្មានពាក់ហើយអ្វីដែលកាន់តែរំជួលចិត្តខ្លាំងនោះគឺកង់ដែលយកមកប្រគួតនេះគឺជាកង់ដែលទិញពីអេតចាយ ក្នុងតម្លៃ ២ មុឺនរៀលប៉ុណ្ណោះ ហើយលុយ ២ មុឺនរៀលនេះបានមកពីការយាមស្បែកជើងឲ្យគេនៅវត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរក្មេងប្រុសខាងលើពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និងមានសប្បុរសជនជាច្រើនបានជួយទៅដល់រូបគេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្មេងប្រុសម្នាក់នេះមានថ្ងៃនេះក៏ដោយសារតែជាងថតអាជីពម្នាក់ដែលមានឈ្មោះថា កឹម សុវណ្ណា ដោយជាងថតម្នាក់នេះបានថតរូបភាពក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ បានយ៉ាងស្អាតរួចយកមកបង្ហោះនៅលើបណ្តាញសង្គមទើបមានមហាជនជាច្រើនមានការចាប់អារម្មណ៍និងចែករំលែករូបថតនេះតៗគ្នារាប់មុឺននាក់ផងដែរ ៕

ក្នុងនោះដែរថៅកែស្រី ទ្រី ដាណា ក៏បានកោតសរសើរបងប្រុសអ្នកថតរូបយ៉ាងដូច្នេះថា៖

ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ 👍👍👍 ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់ ☺️

Related posts

Leave a Comment