ខ្មែរយើងសូមប្រយ័ត្នផង!! ចិនកំពុងប្រឈមមុខការកើនឡើងគួរឲ្យបារម្ភ ករណីឆ្លងកូវីដ-១៩ក្នុងស្រុក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា ប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅស្រុកនារដូវរងារនេះ ដោយសារតែការកើនឡើងនៃករណីនាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លី ប៉ាន (Li Ban) អនុប្រធានគណៈកម្មការសុខភាពជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅក្នុងរដូវរងារនេះ តំបន់ខ្លះអាចមានករណីឆ្លងតិចតួច ហើយករណីឆ្លងជាចង្កោមវិញ ក៏អាចកើតនៅតាមតំបន់ផ្សេងៗទៀតផងដែរ។ លោក Li ក៏បានបន្ថែមទៀតថា សកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសចិន មិនអាចបន្ធូរបន្ថយសូម្បីតែមួយភ្លែតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលប្រទេសជាច្រើនដូចជា ឥណ្ឌា ប្រេស៊ីល និងបារាំងកំពុងរាយការណ៍ពីករណីឆ្លងថ្មីៗរាប់ម៉ឺនករណីប្រចាំថ្ងៃ។ ផ្ទុយទៅវិញ ប្រទេសចិនបានគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណា បានយ៉ាងមានប្រសិទ្ធភាព គិតចាប់តាំងពីដើមរដូវក្តៅមកម្ល៉េះ បើទោះបីជាមានករណីឆ្លងនៅក្នុងសហគមន៍ខ្លះៗក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីសប្តាហ៍មុន ករណីក្នុងស្រុកមួយចំនួនតូចត្រូវបានរាយការណ៍ ដែលមានទាក់ទងទៅនឹងការនាំចូលអាហារក្លាសេ នៅភាគខាងជើងនៃទីក្រុងកំពង់ផែ ធានជិន (Tianjin)។ បន្ថែមពីលើនេះ បុគ្គលិកអាកាសយានដ្ឋាននៅទីក្រុងសៀងហៃ ក៏បានឆ្លងវីរុសដ៏កាចសាហាវនេះផងដែរ បើទោះបីជារូបគេមិនធ្លាប់មាន ទំនាក់ទំនងដោយផ្ទាល់ ជាមួយអ្នកជំងឺក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រុមមន្ត្រីចិនបានកត់សម្គាល់អំពីការកើនឡើង នូវករណីនាំចូល ដោយស្ថិតក្នុងចំណោមអ្នកដំណើរមកពីបរទេស។ លោក យិន ឆឹងជី (Yin Chengji) ស្នងការរងនៃរដ្ឋបាលអន្តោប្រវេសន៍ជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនបានបញ្ឈប់ការផ្តល់ទិដ្ឋការ ដល់ប្រទេសមួយចំនួន ក៏ដូចជាការរឹតត្បិតការធ្វើដំណើរក្រៅប្រទេស ដែលមិនចំបាច់របស់ពលរដ្ឋចិនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹងគ្នានេះ អគ្គនាយកដ្ឋានគយចិនក៏បានបញ្ជាក់ដែរថា ប្រទេសចិនបានចាត់វិធានការតឹងរ៉ឹងជាងមុន លើការនាំចូលអាហារក្លាសេ ហើយររហូតមកដល់ពេលនេះ ខ្លួនបានត្រួតពិនិត្យសំណាក ច្រើនជាង ៨៧០,០០០ សំណាកហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fresh News

Related posts

Leave a Comment