មហាសែន រំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បានទៅជួប ក្មេងប្រុសម្នាក់នេះ ដល់ផ្ទះហើយ ថែមទំាងប្រកាសនឹងសង់ផ្ទះថ្មី ឲ្យទៀត ដល់ថ្នាក់ធ្វើឲ្យក្មេងម្នាក់នេះ រំភើបពេក ឡើងស្រក់ទឹកភ្នែក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដោយលោកស្រីប្រាប់ថា “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានសន្យា នៅទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបញ្ជាក់បន្ថែមថា “សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះ សម្រាប់ឪពុកម្ដាយគាត់ សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួន មិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិចទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link មួយនេះ https://www.facebook.com/DanaTryKH/videos/1909120765896417

Related posts

Leave a Comment