មើលហើយឡើងរំជួលចិត្ត!! ប្អូនប្រុសស្រក់ទឹកភ្នែក ក្រោយថៅកែស្រី ទ្រី ដាណា សន្យាថានិងសង់ផ្ទះថ្មីជូន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន​ជា​ច្រើន​ដែល​និយម​ប្រេី​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានសម្តែង​នូវអារម្មណ៍​​រំជួលចិត្ត​ជាខ្លាំង​ បន្ទាប់​ពី​បានឃេីញ​សកម្មភាព​របស់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ ពេជ្រ​ ធារ៉ា​ ខណៈ​ពេលចូលរួម​កម្មវិធី​ប្រណាំង​កង់មួយដែល​បាន​រៀបចំ​ឡើង​ដោយ​ Cambodia MTB Series កាលពីពេលថ្មីៗនេះ​ ដោយ​ក្នុងនោះប្អូនមាន​ត្រឹមតែ​កង់ចាស់មួយគ្រឿង​ប៉ុណ្ណោះ​ រួម​ទាំង​គ្មាន​សម្ភារ​អ្វីៗ​ល្អដូចគេ​នោះឡេីយ​ ដែលកាន់តែគួរ​ឲ្យ​សង្វេគ​នោះ​ សូម្បី​តែ​ស្បែក​ជើង​ក៏គ្មានពាក់​ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះ​ជាយ៉ាងណា​ ប្អូនប្រុសមិនបាន​រុញរា​នោះទេ​ នៅតែព្យាយាម​តស៊ូ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ រហូត​ទទួល​បានចំណាត់ថ្នាក់លេខ៦​ ក្នុង​ចំនោម​អ្នក​ចូលរួម​ប្រកួត​ជាច្រើន​ មានទាំង​ជនជាតិ​ខ្មែរ​ និង​ជន​ជាតិ​បរទេស​ចម្រុះ​តែម្តង។ រូប​ភាព​ប៉ុន្មាន​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ រហូត​មាន​សប្បុរសជន​មួយ​ចំនួន​បាន​ប្រកាស​ស្វែង​រក​ក្នុង​គោលបំណង​ចង់ជួយដល់​ប្អូន​ប្រុស​ផងដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​ អ្វីដែល​គួរឲ្យ​រំភើប​ជំនួសប្អូននោះ​ នាថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ លោក​ស្រី​ ទ្រី​ ដាណា​ ម្ចាស់​ហាង​ពេជ្រ​ដ៏មាន​ឈ្មោះ​ល្បី​ និងជា​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល​​ និង​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិត​គ្រឿង​សម្អាង​ម៉ាក​ N N P​ បាន​បង្ហោះ​ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។
សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪
ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់ ☺️☺️

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment