តោះចូលរួមទាំងអស់គ្នាបងប្អូន!! ១ ដុល្លារសម្រាប់កុមារកម្ពុជា កំពុងផ្ទុះខ្លាំងមាន មហាជន និង សិល្បករចូលរួមច្រើន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្របពេលកំពុងតែស្ថិតនៅខេត្តបាត់ដំបង ជាខេត្តទី ៩ នៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប សាយ ក៏បានចាប់ផ្តើមបង្កើតកម្មវិធី challenge មួយទៀតក្នុងការចូលរួមលេងពីសំណាក់មហាជនអ្នកគាំទ្រក្នុងការបរិច្ចាគទឹកប្រាក់ ១ ដុល្លារពីគណនី ABA របស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្គេម challenge ដែលតារាចម្រៀង Original រូបនេះបង្កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មិនទាន់ ២៤ ម៉ោង នៅឡើយផងនោះ គឺមានការចូលរួមលេង និង បរិច្ចាគប្រាក់ផ្ទាល់ខ្លួនទៅដល់មន្ទីរពេទ្យអង្គរកាន់តែកើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងនោះ អ្នកដែលបានចូលរួមលេងហ្គេមនេះ មានទាំងមហាជនអ្នកគាំទ្រ និង សិល្បករដែលមានចិត្តសប្បុរសធម៌ជួយដល់កុមារផងដែរ ។ លើសពីនោះ គេបានសង្កេតឃើញថាទោះ challenge នេះ កំណត់ត្រឹមតែ ១ ដុល្លារ ក៏ពិតមែន តែក៏មានសប្បុរសធម៌មួយចំនួនបានបរិច្ចាគលើសចំនួនកំណត់យ៉ាងច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តស់! ទៅលេង challenge ដើម្បី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ទាំងអស់គ្នា «ដោយគ្រាន់តែ ធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក tag ទៅកាន់មិត្តភក្កិ 10 នាក់បន្តទៀតរួច post នៅលើ wall របស់លោកអ្នកដើម្បីលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment