កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។
ឃើញពីការតស៊ូ អត់ធ្មត់ ប្រឹងប្រែង បើទោះគ្មានរបស់ទំនើបដូចគេបែបនេះ គេឃើញ មានសប្បុរសជនជាច្រើន បានស្កាប់ទៅជួបក្មេងប្រុសនេះផ្ទាល់ដល់ផ្ទះ។
ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ ក្មេងប្រុសរូបនេះ បានរៀបរាប់រឿងរ៉ាវខ្លះៗ ប្រាប់សារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ឲ្យដឹងថា រូបគាត់ មាន ឪពុកជាកម្មករសំណង់ ម្តាយកំពុងមានជំងឺប្រចាំកាយ មានបងប្អូនចំនួន៥នាក់ ហេីយរូបគាត់ (ពេជ្រ ធារ៉ា) ជាកូនពៅ។
ហើយអ្វីដែលគ្រប់គ្នាចង់ដឹងនោះ គឺ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។
នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដែលមានរូបប្អូនប្រុសម្នាក់នេះនៅពីក្រោយ ហើយលោកស្រីប្រាប់ថា “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមចុច Link នេះ https://fb.watch/1Ika4f9mVy/ ។
ចំណែកខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ពិសេសមួយរវាង ធារ៉ា និងសារព័ត៌មានក្នុងស្រុក ៖