ទីបំផុត សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​លោកស្នងការ​ខេត្តបាត់ដំបង ប្រគល់​ដី​និង​ផ្ទះ​ឲ្យ​ជន​រង​គ្រោះ​វិញ ហើយ​សងជំងឺចិត្ត​៤​លាន​រៀល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​រាជធានី បាន​ប្រកាស​សាលដីកា ដោយ​បាន​សម្រេច​ប្រគល់​ដី និង​ផ្ទះ នៅ​ភូមិ រាំង​កេ​សី ឃុំ រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ជូន​ទៅ​ប្អូនប្រុស យូ ធា​រ៉ា និង​ប្រពន្ធ​ឈ្មោះ បូរ សុ​ភី គ្រប់គ្រង​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ និង​បាន​បង្គាប់​ឲ្យ​លោក សាត គី​ម​សាន ស្នងការ​ខេត្តបាត់ដំបង និង​ប្រពន្ធ សងជំងឺចិត្ត​ដល់​ប្អូនប្រុស យូ ធា​រ៉ា និង​ប្រពន្ធ ចំនួន ៤​លាន​រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន​រង​គ្រោះ យូ ធា​រ៉ា បាន​ប្រាប់​លោក ផែង វណ្ណៈ តាម​រយៈ​ទូរស័ព្ទ​បន្ទាប់​ពី​ចេញពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​នៅ​រសៀល​នេះ​ថា ប្អូនប្រុស និង​ប្រពន្ធ ពិតជា​រំភើបចិត្ត រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដែល​ទទួល​បាន​យុត្តិធម៌​នៅ​ថ្ងៃនេះ ហើយ​ប្អូនប្រុស សូម​គោរព​អរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​បង្កើត ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ​គ្មាន​លទ្ធភាព តតាំង​ក្ដី​តាម​ផ្លូវច្បាប់ និង​សូម​គោរព​អរគុណ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ និង មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​បាន​ជួយ​ការពារ​ក្ដី​តាម​ផ្លូវច្បាប់ រហូត​ប្អូនប្រុស​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​នៅ​ថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ដែរ ប្អូនប្រុស និង​ប្រពន្ធ ក៏​បាន​គោរព​អរគុណ ប្រធាន​តុលាការ​កំពូល និង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​រាជធានី និង​មន្ត្រី​តុលាការ​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​សម្រេច​ក្ដី ផ្ដល់​យុត្តិធម៌​ជូន​ប្អូនប្រុស និង​ប្រពន្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០០៨ ប្អូនប្រុស យូ ធា​រ៉ា និង​ប្រពន្ធ​ឈ្មោះ បូរ សុ​ភី បាន​មានរឿង​ក្ដី​ប្ដឹងផ្ដល់​ជាមួយ​លោក សាត គី​ម​សាន និង​ប្រពន្ធ អស់​រយៈពេល​ជាង ១០​ឆ្នាំ មក​ហើយ ដែល​រឿង​ក្ដី​នោះ គឺ​ផ្ដើម​ចេញពី​ការ​ខ្ចី​លុយ ចងការ​ប្រាក់​ចំនួន ៦,០០០​ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ប្អូន​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​រកស៊ី​ខាត អត់​មាន​លទ្ធភាព​សង ក៏​បាន​ប្រគល់​ដីស្រែ​ចំនួន ៤​ហិ​កតា ដល់​លោក សាត គី​ម​សាន និង​ប្រពន្ធ ដើម្បី​ទូទាត់​បំណុល ។ ប៉ុន្តែ​ដីស្រែ ៤​ហិ​កតា នៅ​ក្នុងស្រុក​សង្កែ នៅ​តែ​មិន​គ្រប់​តម្លៃ ៦,០០០​ដុល្លារ​ទេ គឺ​នៅ​សល់​ប្រាក់ ១,៣០០ ដុល្លារ ទៀត​ទើប​គ្រប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលា​ចេះ​តែ​អូស​បន្លាយ លុយ​នៅ​សល់ ១,៣០០ ដុល្លារ បាន​កើន​ការ​ប្រាក់ រហូត​ដល់ ១៣,០០០ ដុល្លារ ហើយ​លោក សាត គី​ម​សាន និង​ប្រពន្ធ ក៏​ប្ដឹង​ទាមទារ រឹបអូស​យក​ដី និង​ផ្ទះ នៅ​ភូមិ រាំង​កេ​សី ឃុំ រាំង​កេ​សី ស្រុក សង្កែ ខេត្តបាត់ដំបង ដែល​ប្អូន​ទាំង​ពីរ កំពុង​រស់នៅ រហូត​ដល់​មានការ​ប្ដឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ ចាប់​ប្អូនប្រុស​ដាក់​ពន្ធនាគារ​អស់​រយៈពេល ៧​ខែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលាដំបូង​ខេត្តបាត់ដំបង បាន​កាត់ក្ដី​រឹបអូស​ដកហូត​ដី និង​ផ្ទះ របស់​ប្អូន​ទាំង​ពីរ​នាក់ ប្រគល់​អោយ​លោក សាត គី​ម​សាន និង​ប្រពន្ធ ។ ប្អូន​ទាំង​ពីរ​នាក់ កើតទុក្ខ​មិន​សុខចិត្ត​ក៏​ប្ដឹង​មក​តុលាការ​ជាន់ខ្ពស់ និង​បាន​មក​សុំ​ជំនួយ​ផ្លូវច្បាប់​ពី​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ រហូត​ទទួល​បាន​យុត្តិធម៌​នៅ​ថ្ងៃនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment