អុញនោះ!! ចៅសង្កាត់ចោមចៅទី១ ពូកែពុករលួយនិងបក្សពួកនិយមពេក ត្រូវកូនចៅប្តឹងទៅថ្នាក់លើឲ្យដកចេញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន៩រូបក្នុងចំណោម១១រូប , គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី១ ព្រមទាំងមេភូមិទាំង៨ ទូទាំងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ បានផ្ញើលិខិតជូនទៅគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ស្នើសុំការផ្លាស់ប្ដូរលោកកង វង ចៅសង្កាត់ចោមចៅទី១ ចេញពីដំណែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកកង វង ជាបេក្ខភាពមកពីអតីតគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតជាចៅសង្កាត់ កាលពីឆ្នាំ២០១៧។ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវរំលាយចោល លោកក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានបន្តដឹកនាំសង្កាត់ចោមចៅទី១ រយៈពេល៣ឆ្នាំកន្លងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមខ្លឹមសារនៃឯកសារស្នើសុំការផ្លាស់ប្ដូរបានបញ្ជាក់ថា មន្ត្រីក្រោមឱវាទទាំងអស់លែងមានជំនឿទុកចិត្តលើលោកចៅសង្កាត់រូបនេះតទៅទៀតហើយ ព្រោះតែលោកបានប្រព្រឹត្តនូវកំហុស៨ចំណុច រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១. មានអាកប្បកិរិយា និងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថតិះដៀល និងមើលងាយមកលើមន្ត្រីក្រោមឱវាទ។

ទី២.មានការប្រកាន់បក្សពួក ដែលនាំឲ្យបែកបាក់ សាមគ្គីនិងឯកភាពផ្ទៃក្នុង។

ទី៣. មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឱវាទ។

ទី៤.ពុករលួយ (ប្រាក់ចំណូល និងសម្ភារៈផ្សេងៗ មិនបានធ្វើការបែងចែកដល់កូនចៅ)។

ទី៥. ទិសដៅការងារអ្វីមួយ មិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំនោះទេ គឺធ្វើការងារ ដោយអត្តនោម័តដោយខ្លួនឯង។

ទី៦.គ្មានចរិកជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍។

ទី៧.ចំពោះការងារសាធារណៈ មានការយឺតយ៉ាវ និងពន្យាពេលវេលាឲ្យយូរដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ។

ទី៨.ចំពោះការងារបក្ស លោក កង វង ចៅសង្កាត់ចោមចៅទី១ មិនបានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មការបក្សសង្កាត់ ឲ្យបានល្អប្រសើរនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារស្នើសុំការផ្លាស់ប្ដូរបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីលោក កង វង ចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាមក(រយៈពេល៣ឆ្នាំ) លោកពុំបានកសាងសមាជិកបក្សថ្មី បានមួយក្រុមបក្សណាមួយនៅឡើយទេ។ ចំណែកឯ មន្ត្រីក្រុមការងារ ឬជំនួយការគណបក្សសង្កាត់ លោកមិនយកចិត្តទុកដាក់ និងអើពើបញ្ហាប្រាក់ឧបត្ថម្ភតាមសំណើររបស់ប្រធានគណបក្សនោះទេ ទោះបីជាមានខ្ទង់ចំណាយសម្រាប់គណបក្សសង្កាត់ ក៏ដោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment