ខ្មែរជួយខ្មែរ អរគុណបំផុត! បងៗក្រុមយុវជន ក១៥៧ បាននាំយកអំណោយជាង ១០មុខ ជូនប្អូនប្រុស ធារ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារំភើបណាស់ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចាត់តំណាងឱ្យ (ក្រុមកង់១៥៧) យកអំណោយជូនកុមារា ប៉ិច ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។

អំណោយដែលបានមកពីសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) រួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ

– អាវកង់ (ក្រុម១៥៧)

– ស្បែកជើង ១ គូ

– ខោ អាវ Baleno ១ កំប្លេ

– កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង

– អង្ក ២០គីឡូ

– ទឹកត្រី ១យួរ

– ទឹកស៊ីអីវ ១ យួរ

– ត្រីខ កំប៉ុង ១យួរ

– ទឹកសុទ្ធ ១កេស

នឹងថវិកា ៧០០,០០០ រៀលគត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារា ប៉ិច ធារ៉ា ដែលកំពុងតែធ្វើឱ្យពិភពលោកកោតស្ញប់ស្ងែងខ្លាំង ព្រោះតែក្មេងប្រុសម្នាក់នេះក្លាហានចូលប្រកួតប្រណាំងកង់ទាំងគ្មានអ្វីគ្រប់យ៉ាងដូចគេមានត្រឹមកង់ចាស់មួយ តម្លៃត្រឹម ២ ម៉ឺនរៀលដែលរូបបានទិញពីអេតចាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់មកកាន់ប្រជាប្រិយក្មេងប្រុសដ៏កម្សត់រូបនេះ បានប្រាប់ទៀតថាកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅគេបានទៅយាមស្បែកឱ្យគេនៅវត្តហើយក៏បានលុយ ២ ម៉ឺនរៀលយកទៅទិញកូនកង់មួយនេះ ។ រំជួលចិត្តបំផុតនោះកង់ដែលគេយកទៅប្រកួតនោះថែមទាំងដាច់ហ្វ្រាំង ហើយពេលកំពុងប្រកួតរូបគេដួលដល់ទៅ ២ ដងទើបបណ្ដាលឱ្យចាញ់គេបែបនេះ ។ ទោះបីមានត្រឹមកង់ចាស់គ្មានស្បែកជើងពាក់ តែកុមរា ធារ៉ា បានទទួលចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment