កង់មិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ធ្វើឲ្យរំជួលចិត្តអ្នកលេងហ្វេសប៊ុក, ពេលនេះ ទទួលបានកង់ថ្មី តម្លៃថ្លៃ ពីសប្បុរសជន ហើយ ថែមទំាងទទួលបាន…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមួយចំនួនធំ ផ្ទុះការចាប់អារម្មណ៍ចំពោះក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា ដែលជាបេក្ខជន ពាក់ស្លាកលេខ ២៦១ ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ ជុំទី២ នៅទីលាន ប្រណាំងទោចក្រយាន្តព្រែកលាប។

ដោយប្អូនប្រុសរូបនេះ ប្រើប្រាស់កង់ចាស់ មួយគ្រឿង គ្មានមួក គ្មានស្បែកជើង ទៅប្រកួតជាមួយកង់គេទំនើប។

ក្នុងនោះ គេឃើញលោក Sovanna Kem ដែលជាអ្នកជំនាញថតរូប បានបញ្ជាក់បន្ថែមនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែរថា “កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំ កាលពីម្សិលម៉្ងៃ នៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។”។

រឹតតែរំជួលចិត្ត និងអាណិត ធារ៉ា ថែមទៀតនោះ ក្រោយបានស្តាប់កិច្ចសម្ភាសន៍មួយ ដែលប្អូនបានផ្តល់ជូនក្រុមការងារសារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ថា រូបគាត់គាត់មានបងប្អូន៥នាក់ ម្តាយកំពុងមានជំងឺប្រចាំកាយ ឪពុកធ្វើការសំណង់ ហើយកង់ដែលយកទៅប្រណាំងនោះ គឺទិញពីអ្នកលក់អេតចាយក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ។

Related posts

Leave a Comment