យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឳ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន ១នាក់ទៀតហើយ លើស្រ្តីជនជាតិអាមេរិកកាំង អាយុ ៣៥ ឆ្នាំ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជា នៅថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមាននៃកូវីដ១៩ ។ បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឳ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។
បើគិតមកត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ៣០១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៣ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖