ពិសេសទៀតហើយ!! លោក បារ៉ាក់ អូបាម៉ា អាចនឹងត្រូវតែងតាំងជា អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង់គ្លេស, នេះបើតាមសារព័ត៌មានអង់គ្លេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ឡុងដ៍)៖ ស្របពេលដែលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មិនទាន់ចេញជាផ្លូវការនៅឡើយ លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីជាប់ឆ្នោត បានប្រកាសរួចហើយថា លោកបានចាប់ផ្តើមផែនការផ្លាស់ប្តូរមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅក្នុងប្រទេស ដែលបញ្ច្រាសពីគោលនយោបាយមួយចំនួន នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ The Sunday Times ដកស្រង់ដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានអង់គ្លេស The Sunday Times បានដកស្រង់សម្ដីចេញពីប្រភពមួយ ដែលមិនបានបញ្ចេញអត្តសញ្ញាណថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden អាចនឹងតែងតាំងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តធំបំផុតប្រចាំទ្វីបអឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពនោះបានអះអាងយ៉ាងច្បាស់ ពីពាក្យសម្ដីរបស់លោក Biden ដែលធ្លាប់បានបម្រើការជាអនុប្រធានាធិបតីអាមេរិក ខណៈលោក Obama ជាប្រធានាធិបតីអាមេរិក កាលពីចន្លោះឆ្នាំ២០០៩-២០១៧ ថា «ខ្ញុំបានលឺយ៉ាងច្បាស់ថា វាពិតជាអាចកើតមានឡើងដែលលោក Obama អាចត្រូវបានគេស្នើឱ្យឡើងកាន់តំណែង ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ការផ្លាស់ប្តូរសក្តានុពល ក្នុងការតែងតាំងលោក Obama ជាឯកអគ្គរដ្ឋទូតអាចបង្ហាញភាពអាម៉ាស់ ដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ដែលត្រូវបានគេបានធ្វើការកត់សម្គាល់ឃើញថា តាំងពីដើមមក លោកមិនដែលមានភាពរាក់ទាក់ ចំពោះអតីតប្រធានាធិបតីអាមេរិករូបនេះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment