គួរឲ្យអាណិតទៀតហើយ!! មន្ត្រីការទូតហុងគ្រី ប្រចាំប្រទេសថៃ ក៏បានឆ្លងវីរុសកូវីដ ១៩ នេះដែរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​សុខាភិបាល​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ៍ ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ នេះថា មន្ត្រី​ការទូត​ហុងគ្រី​ប្រចាំ​ក្រុង​បាងកក បាន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ និង ​ត្រូវ​បាន​ជឿជាក់​ថាបាន​ឆ្លង​វីរុស​នេះ ក្រោយ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី ដែល​បាន​តេស្ត​វិជ្ជមាន​កាល​ពី​សប្ដាហ៍​មុន អំឡុង​ពេល​ចុះ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ក្នុង​ប្រទេស​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​ការទូត​ហុងគ្រី វ័យ ៥៣ ឆ្នាំ (មិន​បង្ហាញ​ឈ្មោះ) ក្នុង​ទីក្រុង​បាងកក​រូប​នេះ គឺ​ជា​ករណី​ឆ្លង​ក្នុង​ប្រទេស​ដំបូង​គេ ក្នុង​ប្រទេស​ថៃ ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី Szijjarto នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​ប្រទេស​កម្ពុជា និង ​ប្រទេស​វៀតណាម ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុសកូវីដ ១៩ ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រចាំ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រម្លឹក​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី Peter Szijjarto ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ២០២០ កន្លង​ទៅ ក្រោយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment