រដ្ឋមន្ត្រីការទេសហុងគ្រី សុំការអធ្យាស្រ័យពីកម្ពុជា មកទស្សនកិច្ចទាំងមិនដឹងផ្ទុកកូវីដ ១៩

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto ) ដែលកំពុងសម្រាកព្យាលបាលជំងឺនៅក្នុងមន្ទីពេទ្យនាក្រុងប៊ុយ តាប៉េស្ត បានសុំអធ្យាស្រ័យចំពោះកម្ពុជា ដែលលោកមិនដឹងថាផ្ទុកកូវីដ ១៩ តាំងពីពេលណាមក ជាពិសេសចំពោះថ្នាក់ដឹកនាំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័ក ។ បើតាមលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីបានបញ្ជាក់ថា គាត់បានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរបស់គាត់ ទើបគាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ៦ វិច្ឆិកា ២០២០ នេះ ។

តាមប្រកាសរបស់ក្រសួងបានឱ្យដឹងថា នៅថ្ងៃទី ០៩ ខែវិច្ឆិកា​ ឆ្នាំ ២០២០​ កន្លងទៅនេះ ក្រសួងបានរកឃើញមានអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួនសរុបឡើងដល់ ១១៦៦ នាក់ ហើយក្នុងចំណោមនោះ អ្នកទទួលបានតេស្តកូវីដ ១៩ ពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា មានចំនួន ១១៤៣ នាក់ (ការធ្វើតេស្តទាំងលើកទី ១ និង លើកទី ២) ។ ក្នុងចំណោមការធ្វើតេស្តចំនួន ១១៤៣ នាក់នោះ មានលទ្ធផលវិជ្ជមាន ៣ នាក់ ដែលក្រសួងបានប្រកាសនាល្ងាចថ្ងៃទី ៩ វិច្ឆិកាកន្លងទៅនេះ និង អវិជ្ជមានចំនួន ១៤៤០ នាក់ ហើយក្នុងនោះដែរនៅសល់ ២៣ នាក់កំពុងរង់ចាំលទ្ធផលនៅឡើយដែលនឹងចេញនៅថ្ងៃទី ១០ ខែវិច្ឆិកានេះ ។

គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២០ នេះ សរុបអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ៤ រូប ដែលមានអង្គរក្ស ១ រូប រកឃើញនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ និង ឯកឧត្តម សួស យ៉ារ៉ា លោក ស ចិត្ត្រា ព្រមទាំងមន្រ្តីទូតហុងគ្រីនៅកម្ពុជាម្នាក់ទៀត ដែលរកឃើញនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ៕

Related posts

Leave a Comment