ញាក់សាច់!! ប្រទេសហុងគ្រី បិទប្រទេសជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៥ ពាន់នាក់ក្នុង ១ថ្ងៃ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រទេសហុងគ្រី Viktor Orban បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​ថា រាជរដ្ឋាភិបាលនឹង​ធ្វើ​ការ​បិទ​ប្រទេស​ដោយ​ផ្នែក ក្នុង​បំណង​កាត់​បន្ថយ​ការ​រាលដាល​ឆ្លង​នៃ​វីរុស​កូវីដ ១៩ ក្នុង​ប្រទេស​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​វីដេអូ ដែល​បាន​បង្ហោះ​លើ​គណនី​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហុងគ្រី​ផ្ទាល់ បាន​រៀបរាប់​ថា បំរាម​គោចរ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ពុធ ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​ទៅ ដែល​នឹង​ត្រូវ​ដាក់​ឡើង​ចន្លោះ​ម៉ោង ៨ យប់ និង​ ម៉ោង ៥ ភ្លឺ ​លើក​លែង​តែ​អ្នក​មាន​ការ​ចាំបាច់​តែ​ប៉ុណ្ណោះ ។ រាល់​មុខ​ជំនួញ​នានា នឹង​តម្រូវ​ឲ្យ​បិទ​ត្រឹម​ម៉ោង ៧ យប់ ខណៈ​ខាង​ភោជនីយដ្ឋាន​នឹង​ត្រូវ​កំណត់​ចំពោះ​ការ​ដឹក​ជញ្ជូន​ទៅ​តាម​ផ្ទះ ។ កម្មវិធី​កីឡា​នានានឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពហុកីឡដ្ឋាន​ដោយ​គ្មាន​អ្នក​ចូលរួម​ទស្សនា ហើយ​ការ​ជួបជុំ​លក្ខណៈ​គ្រួសារ​នឹង​ត្រូវ​កំណត់​មិន​ឲ្យ​លើស​ពី ១០ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សិស្ស​វិទ្យាល័យ និង ​មហាវិទ្យាល័យ នឹង​ត្រូវ​ប្ដូរ​មក​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​វិញ ខណៈ​ថ្នាក់​បង្រៀន​សិស្ស​អាយុ ១៤ ឆ្នាំ ឬ ក្រោម​នោះ នឹង​នៅ​បន្ត​បើក​បង្រៀន​ធម្មតា ។ បុគ្គលិក​តាម​មណ្ឌល​សុខភាព គ្រូ​បង្រៀន និង ​បុគ្គលិក​ថែទាំ​កុមារ នឹង​ត្រូវ​ធ្វើ​តេស្ត​រក​វីរុស​ជា​រៀងរាល់​សប្ដាហ៍ ។ លោក​នាយករដ្ឋ​មន្ត្រី Orban បាន​ថ្លែង​ថា វិធានការ​រឹត​បន្ដឹង​ថ្មី​នេះ នឹង​អនុវត្ត​រយៈពេល ១ ខែ​ពេញ ឬ​អាច​ពន្យារ​ពេល​ជាង​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធានការ​បន្ទាន់​នេះ ត្រូវ​បាន​ដាក់​ចេញ ក្រោយ​ប្រទេស​មួយ​នេះរក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ រហូត​ដល់​ជាង ៥ ពាន់​នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ហើយ​បើ​តាម​ទិន្នន័យ​ពី​មហាវិទ្យាល័យ Johns Hopkins បង្ហាញ​ឲ្យ​ឃើញ​ថា ​បច្ចុប្បន្នប្រទេស​ហុងគ្រីមាន​អ្នក​ឆ្លង​កូវីដ ១៩ ជាង ១០៩ ៦១០ នាក់ ខណៈ​មនុស្ស​ចំនួន ២ ៤៣០ នាក់​បាន​ស្លាប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment