ហានិភ័យណាស់!! សម្ដេច ហ៊ុន សែន ថ្លែងថាហានិភ័យមួយសម្រាប់អ្នកភ្នំពេញ គឺមន្ត្រីខ្លះទៅចូលរួមមង្គលការ ឬពិធីផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ហើយបញ្ជាក់ទៀត ព្រមទាំងអំពាវនាវយ៉ាងទទូចបំផុតសូមឱ្យអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា សូមអនុវត្តការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ មឺងម៉ាត់បំផុត ដើម្បីបញ្ចៀសការឆ្លងចូលទៅកាន់សហគមន៍ក្នុងទ្រង់ទ្រាយធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសារសំឡេងសម្ដេច ហ៊ុន សែន បានថ្លែងថាហានិភ័យមួយសម្រាប់អ្នកភ្នំពេញ គឺមានមន្ត្រីមួយចំនួនបានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗដែលចាត់ទុកថាខ្លួនជាអ្នកពាក់ព័ន្ធដោយប្រយោលហើយពុំមានបញ្ហាអ្វី ។ សម្ដេចស្នើសុំដោយទទូច សូមឱ្យរំលត់សភាពការណ៍នេះយ៉ាងយូរក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខ ហើយដើម្បីរំលត់ព្រឹត្តិការណ៍នេះបានទាមទារឱ្យមានការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត ។ បើមិនដូច្នោះទេប្រទេសនឹងជួបគ្រោះមហន្តរាយដែលមិនខុសពីបណ្ដាប្រទេសដែលកំពុងឆ្លងរីករាលដាលក្នុងក្របខណ្ឌទូទាំងប្រទេសដែលមិនអាចត្រួតត្រាបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចនាយករដ្ឋមន្ត្រីបានទទូចសូម​ឱ្យអ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង សូមទៅស្នាក់នៅសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំ ដែលនេះគឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ។ សម្ដេចបានឱ្យដឹងថា មាន ៤០០ បន្ទប់សម្រាប់ត្រៀមការធ្វើចត្តាឡីស័កនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហើយរហូតមកដល់ពេលនេះមានតែ ១០ នាក់ប៉ុណ្ណោះដែលបានទៅកាន់ទីនោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment