អបអរសាទរ!! មន្ត្រីជាន់ខ្ពស់ WHO ប្រកាស៖ «វ៉ាក់សាំងកូវីដ-១៩ដំបូង អាចនឹងដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២១ សម្រាប់អ្នកងាយរងគ្រោះបំផុត»

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងខែមីនាឆ្នាំ ២០២១ ដល់បណ្តាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់មួយរូបនៃ WHO បានថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសុខភាពពិភពលោក ពីលទ្ធផលបណ្តោះអាសន្ន ស្តីពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer បានបង្ហាញពី «ប្រសិទ្ធភាពដ៏វិជ្ជមាន» គួរឱ្យកត់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវេទិកាខាងលើ ដែលមានរដ្ឋជាសមាជិកចំនួន ១៩៤ លោក Aylward បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅមានការងារជាច្រើនទៀត ដែលចំបាច់ត្រូវធ្វើ… នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដ៏វិជ្ជមានផ្សេងទៀត នឹងមកដល់នៅថ្ងៃនេះ ដែលអាចជួយស្រោចស្រង់ពិភពលោកទាំងមូល ដែលកំពុងញំញីដោយសារវិបត្តិ នៃជំងឺរាតត្បាត»។ លោក Alyward បានបន្ថែមទៀតថា នៅត្រឹមខែមីនា ឆ្នាំក្រោយ (ឆ្នាំ២០២១) លទ្ធផលនៃការងារដ៏អស្ចារ្យ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ពិតជាអាចផ្លាស់ប្តូរទិសដៅ នៃវិបត្តិជំងឺ COVID-19 ទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់បាយអូអិនធិច (BionTech) បានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលក្រុមហ៊ុនបានអភិវឌ្ឍ «មានប្រសិទ្ធភាពជាង ៩០ភាគរយ» ដោយបាននិងកំបុងបង្កើនក្តីសង្ឃឹមបន្ថែមទៀត ខណៈដែលករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានច្រើនជាង ៥០លានករណី ក្នុងនោះមនុស្សប្រហែលជា ១.២ លាននាក់ទៅហើយបានស្លាប់។ អគ្គនាយកអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការស្វាគមន៍ ចំពោះព័ត៌មានដ៏អស្ចារ្យមួយនេះ នៅលើគណនីបណ្តាញសង្គម Twitter របស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech មិនស្ថិតនៅក្នុងចំណោមបេក្ខភាពវ៉ាក់សាំងដំបូងៗទាំង ៩ ដែលជាផ្នែកមួយនៃកម្មវិធី COVAX គ្រប់គ្រងដោយ WHO នោះឡើយ។ ក្រុមហ៊ុនក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន នៅក្នុងកម្មវិធីនេះផងដែរ ខណៈដែល WHO កំពុងពិចារណាដាក់ចូលបេក្ខភាពវ៉ាក់សាំងដទៃទៀត នៅក្នុងកម្មវិធីរបស់ខ្លួន។ ទន្ទឹងគ្នានេះដែរ ក្រុមហ៊ុន Pfizer និង BioNTech រំពឹងថា នឹងស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកានេះតែម្តង សម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់ និងពីលទ្ធភាពទទួលបាន ការអនុញ្ញាតតាមផ្លូវច្បាប់ ឱ្យប្រើប្រាស់នៅត្រឹមខែធ្នូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោក Aylward បានផ្តល់ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយម ចំពោះបេក្ខភាពវ៉ាក់សាំង COVID-19 ខាងលើនេះ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានព្រមានពីកង្វះថវិកាប្រមាណជា ៤.៥ពាន់លានដុល្លារអាមេរិក ដែលអាចកាត់បន្ថយល្បឿន ក្នុងការធ្វើតេស្តវ៉ាកសាំង និងទទួលបានវ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment