សម្តេចបង្ខំចិត្ត បើអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កមិនត្រឹមត្រូវ នឹងបញ្ជូនទៅកន្លែងក្រសួងរៀបចំ ដោយយាមតឹងរឹងបំផុត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារទៅកាន់ជនរួមជាតិទូទាំងប្រទេសកាលពីល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបង្កឱ្យមានភាពរំជើបរំជួលដល់រាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ នឹងបន្តទៅដល់ខេត្តព្រះសីហនុ តាកែវ កំពត និង ខេត្តកែប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះទៀតសម្ដេចបានថ្លែងបន្ថែមថា ភាពធ្ងន់ធ្ងរគឺនៅរាជធានីភ្នំពេញ និង ផ្នែកនៃខេត្តកណ្ដាលតំបន់ដែលអង្គរក្សស្នាក់នៅ បានបង្កឱ្យមានភាពភ័យខ្លាចដល់ប្រជាជននៅភ្នំពេញ និង ខេត្តកណ្ដាល ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបន្តឱ្យដឹងទៀតថា គិតត្រឹមពេលនេះពោលគឺត្រឹមថ្ងៃទី ១០ វិច្ឆិកា ២០២០ អ្នកដែលតេស្តរកឃើញវិជ្ជមានកូវីដ ១៩ នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺមានមន្ត្រីជាន់ខ្ពស់កម្ពុជា ២ រូប ឯកអគ្គរាជទូតហុងគ្រីប្រចាំកម្ពុជា ១ រូប និង អង្គរក្ស ១ រូប សរុបមានចំនូន ៤ នាក់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និង អង្វរដោយទទូចសម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកាទាំងអស់ ឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ដើម្បីចៀសវាងការរីករាលដាលដោយប្រការណាមួយ ។ ជាមួយគ្នានេះដែរ សម្តេចក៏បញ្ជាក់ដែរថា បើសិនជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ខាងលើនេះមិនបានធ្វើតាមការណែនាំ និង ធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការដាក់ចេញពីក្រសួងសុខាភិបាលទេនោះ ជម្រើសចុងក្រោយរបស់សម្តេចនឹងត្រូវបង្ខំចិត្តអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់នោះទៅកាន់ទីកន្លែងចត្តាឡីស័កដែលក្រសួងបានរៀបចំគ្រប់បណ្តាខេត្ត និង រាជធានី ដោយមានការយាមកាមការពារតឹងរឹងបំផុតពីសមត្ថកិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសម្តេចក៏បានស្នើដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងកម្លាំង អគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមរៀបចំកម្លាំងដើម្បីការពារនៅកន្លែងដែលមានការធ្វើចត្តាឡីស័ករួម ហើយសម្តេចក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមឱ្យតាមដានពិនិត្យអ្នកដែលធ្វើចត្តាឡីស័កតាមផ្ទះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment