កាលពីប៉ុន្មានថ្ងៃមុន លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូ របស់ប្តីប្រពន្ធពីនាក់ ដែលគាត់កំពុងតែជួបទុក្ខលំបា ហើយសូមឲ្យលោកស្រី ទ្រី ដាណា ជួយដល់ពួកគាត់ផង ព្រោះតែគាត់ក្រខ្លាំងណាស់ មិនមានលទ្ធភាព ដោះដែកចេញពីជើងស្វាមី របស់គាត់ទេ ទើបគាត់ ដាច់ចិត្តសូមការជួយពីលោកស្រី ទ្រី ដាណា។
គ្រាន់តែបានឃើញពួកគាត់ភ្លាម លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “បើបងប្អូនស្គាល់ប្អូនស្រីម្នាក់ហ្នឹងសូមប្រាប់នាងខ្ញុំផង”។ បន្ទាប់ពីបង្ហោះសារលើបណ្តាញសង្គមអស់ជាច្រើនថ្ងៃកន្លងទៅ លោកស្រី ទ្រី ដាណា នៅតែរកប្អូនស្រី និងស្វាមី មិនទាន់ឃើញទៀត ទើបថ្ងៃនេះលោកស្រី ទ្រី ដាណា ដាច់ចិត្តបង្ហោះសារជាថ្មីម្តងទៀត លើហ្វេសប៊ុករបស់លោកស្រីថា “ខ្ញុំរកមិនទាន់ឃើញទេសុំបងប្អូនជួយប្រាប់ផង”។
អាស្រ័យហេតុនេះ សូមបងដែលបានយកវិដេអូគាត់មកបង្ហោះ ជួយទំនាក់ទៅកាន់លោកស្រី ទ្រី ដាណា ផង ឬ មួយបងប្អូនដែលបានភូមិ ឃុំ របស់ពួកគាត់ នៅ មេត្តាជួយផ្តល់ដំណឹងដល់លោកស្រី ទ្រី ដាណា ដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការចុះទៅជួយដល់ប្អូនស្រី៕