ចំនួនច្រើនណាស់ !! រកឃើញអ្នកពាក់ព័ន្ធឡើងដល់ ១១៦៦ នាក់ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកានៅកម្ពុជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសជូនដំណឹងជាថ្មីពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា ។

តាមប្រកាសរបស់ក្រសួងបានឱ្យដឹងថា នៅថ្ងៃទី ០៩ ខែវិច្ឆិកា​ ឆ្នាំ ២០២០​ កន្លងទៅនេះ ក្រសួងបានរកឃើញមានអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួនសរុបឡើងដល់ ១១៦៦ នាក់ ហើយក្នុងចំណោមនោះ អ្នកទទួលបានតេស្តកូវីដ ១៩ ពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា មានចំនួន ១១៤៣ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមការធ្វើតេស្តចំនួន ១១៤៣ នាក់នោះមានលទ្ធផលវិជ្ជមាន ៣ នាក់ ដែលក្រសួងបានប្រកាសនាល្ងាចថ្ងៃទី ៩ វិច្ឆិកាកន្លងទៅនេះ និង អវិជ្ជមានចំនួន ១៤៤០ នាក់ ហើយក្នុងនោះដែរនៅសល់ ២៣ នាក់កំពុងរង់ចាំលទ្ធផលនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២០ នេះ សរុបអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ៤ រូប ដែលមានអង្គរក្ស ១ រូប ឯកឧត្តម សួស យ៉ារ៉ា លោក ស ចិត្ត្រា និង មន្រ្តីទូតហុងគ្រីនៅកម្ពុជាម្នាក់ទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment