ស្ងាត់ៗ Love Riya នាំទែនទែន ទៅលំហែកាយ ដល់ចំការរបស់ខ្លួនបាត់ មើលទៅពិតជាធំមែន អមដោយទេសភាពស្រស់ស្អាតណាស់ នៅខេត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya គឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប ហើយថែមទំាងពូកែរកស៊ីថែមទៀត តាមរយៈការបង្ហាញខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយលែងលះជាមួយស្វាមី ព្រោះតែរស់នៅមិនចុះសម្រុងគ្នា Riya នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីរបស់ខ្លួន ដ៏គួរឲ្យស្រឡាញ់ គឺ Chheng Ariya Kelly ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះរវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Riya នៅតែឆ្លៀតពេលវេលា នាំកូនដើរលេងលំហែកាយជាញឹកញាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ចំថ្ងៃឈប់សម្រាក Love Riya នាំទែនទែន ដែលជាកូនស្រីសំណព្វចិត្ត ទៅលេងចំការក្រូច របស់ខ្លួន ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង មើលទៅចំការមួយនេះពិតជាធំខ្លាំងណាស់ ថែមទំាងរំលេចទៅដោយទេសភាព ដើមត្នោតដ៏ស្រស់ស្អាតថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយបញ្ជាក់ថា “ទេសភាពស្រស់ស្អាតណាស់ ស្រលាញ់ទឹកដីចំការ ជាសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំជាយូមកហើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment