ដំណឹងល្អ ! ចាប់ខ្លួនក្រុមប៉ូលិស៦នាក់ ដែលដើរលក់បំពង់ពន្លត់អគ្គិភ័យ តាមផ្ទះពលរដ្ឋ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មន្ត្រីនគរបាល , មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលជាប់កិច្ចសន្យា នៅផ្នែកបង្ការពន្លត់អគ្គិភ័យ នៅខណ្ឌដង្កោចំនួន៦ ដែលដើរលក់បំពង់ពន្លត់អគ្គិភ័យគ្មានច្បាប់ទម្លាប់ នៅចំណុចនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីនគរបាលដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនទាំង៦នាក់ ទី១- អនុសេនីយ៍ឯក ហែម ហ៊ុ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សន៍ច្រើនឆ្នាំ , ទី២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី , ទី៣- ឈ្មោះសាន វឌ្ឃន: ជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបរ), ទី៤- ឈ្មោះហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា ,ទី៥-ឈ្មោះ ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា និងទី៦- ឈ្មោះ ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ សមត្ថកិច្ចដកហូត រថយន្តម៉ាកFORD RANGER ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AX- 6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ មួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច បញ្ជាក់ថា មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យទាំង៦នាក់ ត្រូវសមត្ថកិច្ចនាំមកសាកសួរ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment