កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។
កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។
ចំណែកនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។
ម្សិលមិញ វីសា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា “ពេលនេះយើងបានត្រៀមរួចជាស្រេច ជាមួយការដេគ័រ និងការសាងសង់រោង រួមទាំងកន្លែងកម្មវិធីទាំងមូលរួចជាស្ថារពរ គឺម៉ោង1ភ្លឺតែម្តង អរគុណដល់ក្រុមការងារទាំងអស់គ្នាដែលបានខិតខំរៀបចំដើម្បីកម្មវិធីកូនស្រីខ្ញុំ (ថង សាម៉ូលីណា) ជួបគ្នាថ្ងៃស្អែកណាបងប្អូនភ្ញៀវកិត្តិយស សូមអរគុណ។
បញ្ជាក់ សម្រាប់កម្មវិធីកូនរបស់យើងខ្ញុំ ក៏មានការការពារ ទប់ស្កាត់ ជាមួយមេរោគកូវីដ១៩ ផងដែរ ដោយយើងមានម៉ាស៊ីនកម្ចាត់សម្លាប់មេរោគ និងមានអាកុលជែលបាញ់លាងសម្អាតដល់ភ្ញៀវកិត្តិយស ក្រោមពាក្យស្លោកការការពារប្រសើរជាងការព្យាបាល អរគុណសន្តិភាព”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖