សូមប្រុងប្រយ័ត្នផង!! ក្រសួងទើបប្រកាសថា អង្គរក្សដែលឆ្លងកូវីដ ១៩ ធ្លាប់ទៅស្តាតអូឡាំពិកបង្ហាត់កីឡាករ ២ នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះថា អង្គរក្សវ័យ ៣១ ឆ្នាំ ដែលតេស្តឃើញមានផ្ទុកកូវីដ ១៩ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាគ្រូបង្វឹក និង បានទៅបង្ហាត់កីឡាករ ០២​ នាក់ នៅក្នុងបរិវេណស្តាតអូឡាំពិក ហើយបានទាក់ទងការងារផ្ទាល់ និង ដោយប្រយោលជាមួយបុគ្គលិក ៥ នាក់ទៀត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ពេលនេះ កីឡាករ ២ រូប និង បុគ្គលិកទាំង ៥ រូបផ្សេងទៀតនោះ ត្រូវបានធ្វើតេស្តរកកូវីដ ១៩ និង បានដាក់ឱ្យធ្វើចត្តាឡីស័កហើយ ។

គួរឱ្យដឹងដែរថា មកដល់ពេលនេះក្រសួងសុខាភិបាល ក៏កំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនឹងកីឡាករ រួមទាំងបុគ្គលិក ទាំង ៨ រូបខាងលើនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រកាសឱ្យរាល់ការប្រមូលផ្តុំនៅបរិវេណស្តាតអូឡាំពិក នឹងត្រូវផ្អាកមិនឱ្យមានការជួបជុំណាមួយកើតឡើងទេ ជៀសវាងមានការរីករាលដាលកាន់តែធំ ៕

សូមអានសេចក្តីលំអិតខាងក្រោម៖

Related posts

Leave a Comment