កាលពីយប់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពីក្រោយឡើងខ្ទេច ។
ស្រីអូន បញ្ជាក់ប្រាប់ថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុកឡានខ្ញុំ2គ្រឿង បុកកង់បី របួសគេងពេទ្យ។
ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។
ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ព្រោះតែអាណិតខាងគ្រួសារអ្នកបើកកង់បី ដែលគេមិនព្រមសង ស្រីអូន បានសម្រេចចិត្ត ជូនលុយផ្ទាល់ខ្លួន ទៅ កាន់គ្រួសារដ៏គួរឲ្យអាណិតមួយនេះ ហើយបញ្ជាក់ថា ៖
“យកថវិការ 3500$ មកជូនខាងកង់បី ដែលឡានបុក ហេីយមិនសង សំរាប់ទិញកង់បីថ្មី ដេីម្បីរត់ចិញ្ចឹមក្រពះ ដោយសារប៉ាខ្ញុំធ្លាប់រត់ម៉ូតូឌុបទេីបខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់ នឹកឃេីញកាលប៉ា ទៅរត់ឌុប ហេីយឡានពារប៉ា ហេីយមេីលងាយប៉ាខ្ញុំ ឈឺចាប់ណាស់ខ្ញុំចាំមិនភ្លេចទេ អ្នកក្រទេីបយល់អារម្មណ៍នេះ នឹកឃេីញពេលណានៅតែហូរទឹកភ្នែក”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖