គាត់ក៏មិនដឹងមុនដែរ!! រដ្ឋមន្ត្រីការទេសហុងគ្រី សុំការអធ្យាស្រ័យពីកម្ពុជា មកទស្សនកិច្ចទាំងមិនដឹងផ្ទុកកូវីដ ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto ) ដែលកំពុងសម្រាកព្យាលបាលជំងឺនៅក្នុងមន្ទីពេទ្យនាក្រុងប៊ុយ តាប៉េស្ត បានសុំអធ្យាស្រ័យចំពោះកម្ពុជា ដែលលោកិនដឹងថាផ្ទុកកូវីដ ១៩ តាំងពីពេលណាមក ជាពិសេសចំពោះថ្នាក់ដឹកនាំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័ក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីបានបញ្ជាក់ថា គាត់បានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរបស់គាត់ ទើបគាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ៦ វិច្ឆិកា ២០២០ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានមនុស្សចំនួន ៨៤០នាក់ បានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសកុងគ្រី លោក ភីធើ ស៊ីចាតូ ដែលរកឃើញថាមានផ្ទុកកូវីដ១៩ ក្រោយពីរូបលោកចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅប្រទេសថៃ កាលថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ៕

Related posts

Leave a Comment