អស្ចារ្យណាស់! នេះជាស្ត្រីខ្មែរដំបូងឈ្នះឆ្នោតជាក្រុម​ប្រឹក្សា​សង្កាត់​លេខ ៦ ក្រុង ឡុងប៊ិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី Suely Saro ដែល​មាន​សញ្ជាតិ​ខ្មែរ​កាត់​អាមេរិក ​បាន​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​សង្កាត់​លេខ ៦ នៅ​ទីក្រុង Long Beach ក្រោយ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​មួយ​នេះ កាល​ពី​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ នេះ ។

ភាព​ជោគជ័យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​លោក​ស្រី Saro បាន​ក្លាយ​ជា​ស្ត្រី​ខ្មែរ​ដំបូង​បំផុត ដែល​បាន​ឈ្នះ​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​នៅ​សង្កាត់​លេខ ៦ នៅ​ទីក្រុង Long Beach ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី Suely Saro អាយុ ៣៩ ឆ្នាំ ចាប់​កំណើត​ក្នុង​ជំរំ​អន្តោប្រវេសន៍​ថៃ ក្រោយ​ឪពុក​ម្ដាយ​របស់​គាត់​ជម្លៀស​ចេញ​ពី​កម្ពុជា​ទៅ​ទី​នោះ​ក្នុង​របប​ប្រល័យពូជសាសន៍ ដោយ​ក្រោយ​មក​ពួកគេ​បាន​ធ្វើ​ការ​ជម្លៀស​មក​ក្រុង Los Angeles មុន​ផ្លាស់​ទី​ទៅ​រស់​នៅ​ក្នុង​ក្រុង Long Beach ។ លោក​ស្រី​ក៏​ជា​សមាជិក​ដំបូង​ប្រចាំ​គ្រួសារ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​អប់រំ​ពី​មហាវិទ្យាល័យ La Verne ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment