ដើម្បីចង់ដឹងពីសមត្ថភាពសិស្សវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលស្ថិតនៅក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានរៀបចំការប្រឡងសាកល្បងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។ ក្នុងនោះសិស្សានុសិស្សថ្នាក់ទី ៩ និងទី ១២ តម្រូវឱ្យប្រឡងក្នុងវិញ្ញាសាកម្រិតថ្នាក់ជាតិ ព្រមទាំងដំណើរការប្រឡងគឺរឹតបន្តឹងដូចទៅនឹងការប្រឡងថ្នាក់ជាតិដូច្នោះដែរ ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យព្រួយបារម្ភខ្លាំងនោះ ពេលចេញលទ្ធផលប្អូនៗថ្នាក់ទី ៩ នៅវិទ្យាល័យមួយនេះធ្លាក់ស្ទើរទាំងអស់ ក្នុងកម្រិតនិទ្ទេសខ្សោយ ឯអ្នកជាប់វិញមានតែពីរបីនាក់ប៉ុណ្ណោះ ។ ចំណែកឯសិស្សទី ១២ មានជាប់មួយចំនួនតូច ហើយនិទ្ទេសដែលទទួលបានភាគច្រើនសុទ្ធតែ E ចំណែកឯនិទ្ទេស D C មានចំនូនតិចតួចប៉ុណ្ណោះ ដែលភាគច្រើនបានទៅលើសិស្សពូកែក្នុងថ្នាក់ ។
ទោះបីជាយ៉ាងនេះក្ដីនេះគ្រាន់តែជាការប្រឡងសាកល្បងប៉ុណ្ណោះ ដែលប្រៀបដូចជាការដាស់តឿនស្មារតីឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រតាមគ្រប់មធ្យោបាយ ដើម្បីអាចប្រឡងថ្នាក់ជាតិពិតប្រាកដទទួលបានភាពជោគជ័យ ៕