សម្ដេច ហ៊ុន សែន សូមព្រះរាជទានទោសពីព្រះមហាក្សត្រ មិនអាចដង្ហែព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៤ ខែវច្ឆិកា ២០២០ កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបាន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេស និង ពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី ៣ វិច្ឆិកា ២០២០​ មានផ្ទុកវីរុសកូវីដ ១៩ ដោយក្នុងដែរសម្ដេចក៏បានជួបផ្ទាល់ជាមួយមន្ត្រីកាទូតជាន់ខ្ពស់របស់ប្រទេសហុងគ្រីរូបនេះដែរ ។ យ៉ាងណាក្ដីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើតេស្តរួចហើយ និងទទួលបានលទ្ធផលអវិជ្ជមាននៃវីរុសនេះ តែទោះបីជាយ៉ាងនេះក្ដីសម្ដេចត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ៕

Related posts

Leave a Comment