កីឡាករប្រដាល់ដ៏មានឈ្មោះបោះសំលេង និងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជា បងប្អូនទូទាំងប្រទេស វង្ស ណយ ដោយរូបលោក បានដណ្តើមយកពានរង្វាន់ជាច្រើន នាពេលកន្លងមក ។ ក្រៅពីអាជីពជាអ្នកប្រដាល់ ដ៏ខ្លាំងក្លាយម្នាក់ នៅក្នុងចិត្តរបស់មហាជនហើយនោះ លោកក៏សម្រេចចិត្ត ប្រកបមុខរបរថ្មីមួយទៀត នោះគឺលក់ងៀតក្របី។
មុខរបរជាអ្នកលក់ងៀតក្របីនេះ លោកហាក់មានការភាពមមាញឹកយ៉ាងខ្លាំង ដោយការឡាយលក់ និងធ្វើជាដឹកឥវ៉ាន់ជូនភ្ញៀវថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ វង្ស ណយ បានបង្ហោះសារយ៉ាងខ្លី នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា “ខ្ញុំកំពុងតែឡាយលក់ងៀតក្របីសុខៗ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណពីរនាក់ បានប្រកាសសុំវ៉ៃដាក់ក្តាមឈូស។ ទេវតាអើយ ហេតុអ្វីក៏បង្ខំខ្ញុំម៉្លេះ”។
ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ លើបណ្តាញសង្គមហ្វេសប៊ុក ថា ចង់សាកអី មិនចង់ សាងជាមួយ វង្ស ណយ តិចពិបាករត់មិនរួចអានាង៕