ខេត្តឧត្តរមានជ័យ៖នារីលក់ឡេម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនពាក់ព័ន្ធករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ ដឹកនាំបង្ក្រាបដោយលោក វសេនីយ៍ទោគង់ ដារ៉ា។
ជនសង្ស័យមានឈ្មោះ ហ៊ន សុគុន្ធា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ឡេ ទីលំនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ និង២កញ្រ្ចប់តូច ទម្ងន់១០,៩៩ក្រាម ថ្លឹងទាំងសំបក
ទូរស័ព្ទដៃ២គ្រឿង ម៉ាក oppo ពណ៌ក្រហម១គ្រឿង ម៉ាក iPhone ពណ៌ទឹកប្រាក់១គ្រឿង
លុយខ្មែរចំនួន៧០០០រសៀល(ប្រាំពីរពាន់រៀល) កាបូបស្ពាយពណ៌ខ្មៅ១។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងតាមតាមនីតិវិធី៕