គាំទ្រពេញទំហឹង!! ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បញ្ជាអោយ ស្រាវជ្រាវ បង្ក្រាប ករណី បេីកល្បែងស៉ីសង តាមអនឡាញ Keno online…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀល ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ បានមានប្រសាសន៍ប្រាប់ PVNN ថា បន្ទាប់ ពី ទទួល បាន សេចក្ដី រាយការណ៍ អំពី ករណី ក្រុមហ៊ុន ស៉ីន នីវ ទទួលបាន អាជ្ញា ប័ណ្ណ ធ្វើ អាជីវកម្ម ឆ្នោត ឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាម អនឡាញ Keno online រួចមក ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ បាន បញ្ជាអោយ នាយកដ្ឋាន ជំនាញ ចុះ ស្រាវជ្រាវ ដេីម្បី មានចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក សៀង សេង ប្រធាននាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែង ពាណិជ្ជកម្ម បានអោយដឹងដែរថា ឯកឧត្តម បានទទួល បទបញ្ជា ដ៏ម៉ឺងម៉ាត់ ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ រួចហេីយ នៅរសៀល ថ្ងៃនេះ ដេីម្បី ដឹកនាំ កម្លាំង ស្រាវជ្រាវ ករណី ក្រុមហ៊ុន ស៉ិន នីវ ដែល ប្រជាពលរដ្ឋ រាយការណ៍ ថា បាននឹងកំពុង បេីកល្បែងស៉ីសង តាមអនឡាញ Keno Online ជ្រកក្រោម ស្លាក ឆ្នោត ឡូតូ ។ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក បានបន្ថែមថា បេីក្នុងករណី សមត្ថកិច្ច របស់ លោក ស្រាវជ្រាវ រក ឃើញ ការពិត ដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក នឹងចាត់ ការតាមច្បាប់ តែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ករណី ក្រុមហ៊ុន ស៉ិន នីវ ដែល ទទួលបាន អាជ្ញា ប័ណ្ណ ពី រាជរដ្ឋាភិបាល និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អោយធ្វេី អាជីវកម្ម ឆ្នោត ឡូតូ ត្រូវបាន ប្រជាពលរដ្ឋ រាយការណ៍ ថា ក្រុមហ៊ុន នេះ បានបំប្លែងឆ្នោតឡូតូ ទៅ ជា ល្បែង ស៉ីសង តាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំង ប្រទេស ដោយគ្មាន ខ្លាច សមត្ថកិច្ច អ្វី ទាំងអស់ ។ ជាពិសេស ក្រុមហ៊ុន បានដាក់ តាំង ទូរទស្សន៍ តាម ហាងនានាជាសាធារណៈថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ នឹង ការចោទប្រកាន់នេះ តំណាង ក្រុមហ៊ុន ស៉ីន នីវ មួយរូប បានអោយដឹងថា ក្រុម ហ៊ុន របស់ លោក ពិតជា ទទួលបាន អាជ្ញា ប័ណ្ណ ពី រាជរដ្ឋាភិបាល និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អោយធ្វេី អាជីវកម្ម ឆ្នោត ឡូតូ មែន តែ មិនបាន បេីកល្បែងស៉ីសង តាមអនឡាញ នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក្ដី មន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មួយរូប បានង្ហេីបអោយដឹងថា អាជ្ញា ប័ណ្ណ របស់ ក្រុម ហ៊ុន ស៉ីន នីវ បានហួសសុពលភាពហេីយ ហេីយ ក្រុម ហ៊ុន នេះ នៅ តែ លួចលាក់ ធ្វើ អាជីវកម្ម ដោយមិនរាយការណ៍ ជូនក្រសួងនោះទេ ។ ពាក់ព័ន្ធ នឹងការបំពានរបស់ ក្រុម ហ៊ុន នេះ ក្រសួង កំពុង ចាត់ ការ តាមនិតិវិធី ផងដែរ ដោយ ពិន័យ ក្រុមហ៊ុន តាមច្បាប់ កំណត់ ។ ចំពោះ ព័ត៌មាន ដែល ថា ក្រុមហ៊ុន នេះ បានបំប្លែងឆ្នោតឡូតូ ទៅ ជា ល្បែង ស៉ីសង តាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំង ប្រទេស នោះ បេី សមត្ថកិច្ច ស្រាវជាវ រកឃើញ ក្រុមហ៊ុន នេះ អាចប្រឈម មុខ ចំពោះ ផ្លូវ ច្បាប់ ផង និង អាចដកអាជ្ញាប័ណ្ណវិញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន សូមគាំទ្រ ចំណាត់ការ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ ដែល បានដាក់ បទបញ្ជា ដ៏ម៉ឺងម៉ាត់ ចាត់ការ តាមច្បាប់ ចំពោះ ករណី នេះ ។ យេីងខ្ញុំ រង់ចាំតាមដានលទ្ធផលស្រាវជ្រាវ របស់ សមត្ថកិច្ច ជំនាញ របស់ អគ្គស្នងការ ដ្ឋាន គរបាលជាតិ បន្ទាប់ មក នឹងជំរាប ជូនបងប្អូន ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ។

ប្រភព៖ phengvannaknews

Related posts

Leave a Comment