ភ្នំពេញ៖ ពិតណាស់នៅក្នុងរង្វង់គ្រួសារមួយតែងតែមានរឿងប៉ះទង្គិចគ្នាទៅវិញទៅមក គ្រាន់តែទំហំនៃរឿងនោះមានតិច ឬក៏ច្រើន ដោយបញ្ហាគ្រប់យ៉ាងទាំងអស់សុទ្ធតែមានផ្លូវដោះស្រាយ លើកលែងតែបុគ្គលណាម្នាក់មានចិត្តវៀចវេរ ចង់ដោះដៃចោលក្រុមគ្រួសារទេទើបត្រូវពិបាកដោះស្រាយ។
ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ឈ្មោះ Love Ya Ya បានបង្ហោះរូបភាពជាច្រើន រួមទាំងសាររៀបរាប់នៅរឿងដ៏គួរឲ្យអាណិតមួយថា៖«ខំលក់បាយសង្សំលុយអោយអ្នកឯងរៀនច្បាប់មានមុខមានមាត់ដល់ពេលអ្នកឯងរៀនច្បាប់រួចហើយអ្នកឯងបានសងអ្វីខ្លះអោយខ្ងុំជាក្មេងញៀនថ្នាំខ្ងុំខំកែ ខំលក់បាយទាំងគ្រប់ខែ លក់ដល់កូនខ្ចីមិនដែថាសំរាក់ លក់ទាំងពោះធំឃ្លានអីក៏មិនហ៊ានហូបខ្ងុំជឿថាអ្នកដឹងច្បាស់ហើយ»។
ពាក់ព័ន្ធនឹងករណីនេះដែរយើងពុំទាន់បានឃើញភាគីខាងប្ដីចេញមកប្រតិកម្មយ៉ាងណានោះទេ ហើយខាងនារីជាប្រពន្ធក៏ពុំទាន់បានផុសអ្វីទៀតដែរ រឿងហេតុប្រែប្រួលយ៉ាងណានោះ យើងនឹងរង់ចាំស្វាគមន៌ការបកស្រាយពីគ្រប់ភាគីសងខាងគ្រប់ពេលវេលា ៕